ព័ត៌មានជាតិ
ស្អែកនេះ ក្រសួងវប្បធម៌ រៀបចំ កិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ានវប្បធម៌ និងសិល្បៈ លើកទី១៧
ក្រសួងវប្បធម៌ និងចិត្រសិល្បៈ ស្ថិតក្រោមសសរស្ដម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងរៀបចំ កិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃស្អែក ទី២០ ខែតុលានេះ។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងជាប្រធានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។
កិច្ចប្រជុំនេះផ្ដោតលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ និងសិល្បៈអាស៊ាន ដែលជាគ្រឹះមួយនៃសក្ដានុពលសហគមន៍អាស៊ាន ការកសាងភាពសុខដុមរមនាក្នុងចំណោមប្រជាជាតិ អាស៊ាន ការលើកស្ទួយស្មារតីភាពជាម្ចាស់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អាស៊ាន ការពង្រីកការយល់ដឹងផ្នែកវប្បធម៌គ្នាទៅវិញទៅមក និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការជំរុញវិសាលភាពនៃការផ្សព្វផ្សាយអំពីវប្បធម៌ ការច្នៃប្រឌិត នវានុវត្តន៍ ការបង្កើនជីវភាពរស់នៅក្នុងការកសាងសហគមន៍អាស៊ានឆ្ពោះទៅរកការអភិវឌ្ឍរួមប្រកបដោយចីរភាព។
គួរបញ្ជាក់ថា កិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា នេះ នឹងមានការចូលរួមពីសំណាក់ ឧត្ដមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងដៃគូសន្ទនាអាស៊ាន រួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ