ព័ត៌មានជាតិ
១សប្តាហ៍នេះ គ ជ ប ខេត្តកោះកុង ពុំទទួលបានពាក្យបណ្តឹងណាមួយទេលើការបោះឆ្នោត
លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ឱ្យដឹងថា ១សប្តាហ៍មកនេះ នៅមិនទាន់ទទួលបានពាក្យបណ្តឹងតវ៉ាពីបណ្តាគណបក្សនយោបាយណាមួយទេ លើដំណើរការពិនិត្យ និងចុះបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២១។
លោក សេង ណេង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង អះអាងនៅថ្ងៃទី១៩ ខែវិច្ឆិកាថា តាមការវាយតម្លៃរួម៧ថ្ងៃនេះ ក្រុមការងារលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបង្កើនកិច្ចសហការគ្នាល្អរវាងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យដំណើរការត្រួតពិនិត្យ និងចុះឈ្មោះអ្នកបោះឆ្នោតថ្មីនៅតាមឃុំសង្កាត់ប្រព្រឹត្តទៅដោយរលូងដូចតាមការគ្រោងទុក។

លោក សេង ណេង បន្ថែមថា ក្រុមការងារពុំទាន់ទទួលបាននូវពាក្យបណ្តឹងតវ៉ាណាមួយទេពីតំណាងបណ្តាគណបក្សនយោបាយដែលឈរឈ្មោះ ដោយសបញ្ជាក់ថា បាតុភាពការិយាល័យបោះឆ្នោតរក្សាបានសណ្តាប់ធ្នាប់សន្តិសុខរៀបរយប្រកបដោយការទទួលខុសត្រូវលើការងារ។
គួរជម្រាបថា ខេត្តកោះកុង មានការិយាល័យចុះឈ្មោះបោះឆ្នោត១៩៣ការិយាល័យ និងមន្ត្រីបុគ្គលិកបម្រើដល់ការងារស្នូរនេះសរុប១០៦នាក់។ ដំណើរការត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២១ ធ្វើឡើងរយៈពេល៥០ថ្ងៃ ពោលគឺចាប់ថ្ងៃទី១២ ខែតុលាដល់ថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខ។

១សប្តាហ៍នេះ មានមនុស្ស១.២៦៣នាក់ហើយមកបំពេញកាតព្វកិច្ចជាពលរដ្ឋកម្ពុជា។ ក្នុងនោះមានអ្នកចុះឈ្មោះថ្មីចំនួន៨៣៣នាក់ អ្នកផ្ទេរចូលពីក្រៅចំនួន៤១៦នាក់ អ្នកប្តូរការិយាល័យ១៤នាក់ អ្នកដកសិទ្ធិផ្លាស់ចេញចំនួន៦៦នាក់ និងអ្នកផ្ទេរចេញពីឃុំសង្កាត់ចំនួន១៨៧នាក់។
បើតាមតួលេខរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកោះកុង ឆ្នាំ២០២១នេះប្រជាពលរដ្ឋគ្រប់អាយុមកចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីជាង៤ពាន់នាក់។ ដំណើរការបម្រើការពិនិត្យបញ្ចីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ត្បិតមានបញ្ហារឿងអាកាសធាតុខ្លះក៏ដោយ។

ទោះយ៉ាងណាគ្រឿងសម្ភារៈបច្ចេកទេសមួយចំនួនចាស់ខូចខាត ដោយសារតែរយៈកាលបើកឱ្យប្រើប្រាស់តាំងតែពីឆ្នាំ២០១៦មក។ រីឯសេវាអីធឺណេត ត្រូវបានកែសម្រួលច្រើនណាស់បម្រើការងារការបោះឆ្នោត។
អ្នកស្រី សេង ស្រីគង់ ជាពលរដ្ឋសង្កាត់ដងទង់ និងយុវជន ផង់ រដ្ឋា ជាពលរដ្ឋនៅសង្កាត់ស្មាច់មានជ័យ ឱ្យដឹងស្រដៀងគ្នាថា ពួកគាត់ទើបតែមកចុះឈ្មោះបោះឆ្នោតដំបូងទេ ព្រោះកន្លងទៅពុំទាន់គ្រប់អាយុ និងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។

ប្រជាពលរដ្ឋទាំង២នាក់ បន្តថា មូលហេតុដែលពួកគាត់មកចុះឈ្មោះបោះឆ្នោតនៅពេលនេះ ដោយសារយល់ឃើញថាវាមានសារៈសំខាន់ណាស់ចំពោះការជ្រើសរើសមេដឹកនាំដែលខ្លួនជឿជាក់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ម្យ៉ាងទៀតវាជាការបំពេញកាតព្វកិច្ចមិនខ្វះបានក្នុងនាមជាពលរដ្ឋកម្ពុជា។ ដូច្នេះអំពាវនាវដល់ពលរដ្ឋដែលមិនទាន់មកចុះឈ្មោះបោះឆ្នោតប្រញាប់មកកាន់សាលាឃុំសង្កាត់នៅជិតលំនៅដ្ឋានឱ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?