ព័ត៌មានជាតិ
ឃុំអ្នកលឿង មានកុមារអាយុក្រោម២ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដបន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល
មន្ត្រីជាន់ខ្ពស់របស់នាយកដ្ឋានសុខុមាលភាពសង្គមបានបញ្ចាក់ថា ទោះបីជាប្រទេសកម្ពុជាកំពុងតែរាតត្បាតដោយជំងឺដ៏កាចសាហាវកូវីដ១៩នោះរាជរដ្ឋាភិបាលនៅតែបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនិងគ្រួសារក្រីក្រ ងាយរងគ្រោះតាមរយៈនាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាចំពោះឃុំអ្នកលឿង ស្រុកពាមជរខេត្តព្រៃវែងរួមនិងនាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារ ក្រីក្រ សហការជាមួយមន្ទីរសង្គមកិច្ចនិងមន្ទីរផែនការ ខេត្ត ព្រៃវែង។ នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងកិច្ចជួបពិភាក្សាក្រុម ការងារអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនិងគ្រួសារស្លាប់ដោយជម្ងឺកូវីដ១៩នៅក្នុងឃុំអ្នកលឿងស្រុកពាមជរខេត្តព្រៃវែងដើម្បីវាយតម្លៃកម្មវិធីដ៏មានសារៈសំខាន់នេះនាល្ងាចថ្ងៃទី១៧តុលាឆ្នាំ២០២១។
លោក ឈួរ សុបញ្ញា បានបញ្ចាក់ថា ដោយមើលឃើញការលំបាករបស់ស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងជនងាយរងគ្រោះរួចមកលោកបានសហការជាមួយមន្ទីរសង្គមកិច្ចខេត្តកែបដើម្បីបន្តកិច្ចការជាចម្បងនេះ។ជាក់ស្ដែងថ្ងៃនេះក្រុមការងារបានចុះពិនិត្យការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រី្តមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងឃុំអ្នកលឿងស្រុកពាមជរខេត្តព្រៃវែងដែលកំពុងតែជួបការលំបាកលើជីវភាពប្រចាំថ្ងៃ។
សូមបញ្ចាក់ថា យោងតាមសេចក្តីជូនរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបញ្ចាក់មុននេះថា ដំណើរការបើកសាច់ប្រាក់ពីកម្មវិធីឧបត្ថម្ភសាច់ ប្រាក់របស់រាជរដ្ឋាភិបាលនឹងជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩ សម្រាប់ជុំទី៦លើកទី២បានអនុវត្តចាប់ពីថ្ងៃទី២៥ ខែសីហា ដល់២៤ ខែកញ្ញាឆ្នាំ ២០២១ គឺមានរយៈពេល១ខែ រួចរាល់ហើយៗពេលនេះបន្តជុំទី៦លើកទី៣ទៀត។
សេចក្តីជូនដំណឹងបានបន្ថែមថា កិច្ចការនេះនឹងត្រូវអនុវត្តតាមនីតិវិធីចំនួន១០ចំនុចសំខាន់ៗដូចខាងក្រោម
ទី១.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី៥ ទី៦លើកទី១ ទី២រួចហើយ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ទី២.ចំពោះគ្រួសារក្រីក្រនិងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ ទាំងអស់នឹងត្រូវផុតសុពលភាពនៃការប្រើប្រា ស់ប័ណ្ណចាស់ ហើយដោយជំនួសមកវិញដោយប័ណ្ណជុំទី១៤ វិញ ។
ទី៣. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប័ណ្ណសម ធម៌មានជុំទី១១ ដែលបានជាប់បន្តទៅជុំទី១៤ ត្រូវយកប័ណ្ណថ្មី ដែលផ្តល់ដោយរដ្ឋបាល ឃុំសង្កាត់ដើម្បីយកទៅបើកសាច់ ប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងដូចធម្មតា ដោយមិនតម្រូវឲ្យទៅផ្ទៀងផ្ទាត់ឡើងវិញនៅតាម ឃុំ សង្កាត់ នោះទេ លើកឡើងតែគ្រួសារ ដែលជាប់ថ្មីនៅជុំទី១៤ ត្រូវទៅផ្ទៀងផ្ទាត់នៅតាម ឃុំ សង្កាត់ ជាមុនសិនមុនទៅបើកប្រាក់នៅតាមបញ្ជរវីង ។
ទី៤. ករណីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានជុំទី១១ មិនបានជាប់នៅក្នុងជុំទី១៤ បន្តទៀត តែបានផ្ទៀងផ្ទាត់រួចហើយនៅតាមឃុំ សង្កាត់ និងមានលុយនៅសល់ ក្នុងគណនីរបស់ខ្លួននោះ អ្នកទទួលផលនៅអាចប្រើប្រាស់ប័ណ្ណជុំទី១១ ដើម្បីដកប្រាក់ ដែលនៅសល់នោះនៅគ្រប់បញ្ជវីងបាន តែអ្នកទទួលផលនោះមិនបានទទួលការឧបត្ថម្ភបន្តទៀតនោះទេ ។
ទី៥.ចំពោះគ្រួសារដែលបានផ្ទៀងផ្ទាត់ទាំង ៤ជុំ និងជុំទី២ លើកទី១ រួចហើយ លើកលែងតែជុំទី១១ ដែលមិនបានជាប់ជុំទី១៤ សូមអញ្ជើញទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដោយមិនតម្រូវឱ្យមកសាលាឃុំ សង្កាត់ សារជាថ្មីទៀតទេ។
ទី៦. ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានប័ណ្ណសម ធម៌មានសុពលភាព ហើយមិនទាន់បានផ្ទៀងផ្ទាត់ទាំង ៤ជុំ និ ងគ្រួសារក្រីក្រ ដែលទើបទទួលបានប័ណ្ណសមធម៌ថ្មីសូមអញ្ជើ ញទៅផ្ទៀងផ្ទាត់នៅសាលា ឃុំ សង្កាត់ ណាមួយ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងជុំទី៦ លើកទី៣នេះ។
ទី៧.ពេលទៅបើកប្រាក់ឧបត្ថម្ភជុំទី៦លើកទី៣នៅតាមបញ្ជរវីង តម្រូវឱ្យអ្នកទទួលផលត្រូវភ្ជាប់ទៅជាមួយនូវឯកសារពាក់ព័ន្ធដូចគ្នានឹងការបើកប្រាក់ឧបត្ថម្ភលើកមុនៗផងដែរ ពិសេសប ណ្ណសមធម៌ ដែលនៅមានសុពលភាព និងត្រូវចងចាំលេខកូដសម្ងាត់។
ទី៨.ករណីភ្លេចលេខសម្ងាត់ សូមទំនាក់ទំនងអ្នកទទួលបន្ទុកកម្មវិធីនៅតាមឃុំ សង្កាត់ ឬមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី ខេត្ត ។
ទី៩.ក្នុងករណីប្រជាពលរដ្ឋ ឬ សាធារណជន ពិនិត្យឃើញភាពមិនប្រក្រតីណាមួយក្នុងការអនុវត្តកម្មវិធី ឬ ដកសាច់ប្រាកមិន បាននៅតាមបញ្ជរវីងណាមួយនោះ សូមសាធារណជន និងអ្នកទទួលផលទាំងអស់ ធ្វើការទំនាក់ទំនងជាមួយអ្នកកាន់កម្មវិធីនៅតាមឃុំ សង្កាត់ ឬនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឬមន្ទីរផែនការ រាជធានី ខេត្តនីមួយៗ។
ទី១០.សូម គ្រួសារក្រីក្រ និងងាយរងគ្រោះ ទាំងអស់គោរពនូវវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ នៅគ្រប់ទីកន្លែង៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព