ព័ត៌មានជាតិ
វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម នឹងបើកឲ្យសិក្សាឡើងវិញនៅដើមខែវិច្ឆិកាខាងមុខនេះ
វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម នឹងបើកឲ្យសិក្សារៀនសូត្រឡើងវិញនៅដើមខែវិច្ឆិកាខាងមុខ ព្រោះរដ្ឋបាលខេត្តបានរៀបចំមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ ថ្មីរួចរាល់ហើយ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ លើកឡើងនៅក្នុងដំណើរអញ្ជើញចុះពិនិត្យមើលការរៀបចំសំអាតបរិស្ថាននៃវិទ្យាល័យព្រះសីហនុ ស្ថិតនៅក្នុងក្រុងកំពង់ចាម បន្ទាប់ពីរដ្ឋបាលខេត្តបានយកទីតាំងខាងលើធ្វើជាកន្លែងសម្រាកព្យាបាលជំងឺកូវីដ -១៩កម្រិតស្រាលអស់មួយរយៈ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត លោកបានផ្តល់នូវថវិកាមួយចំនួនដល់គណៈគ្រប់គ្រងសាលាដើម្បីចាត់ចែងទៅតាមតម្រូវការចាំបាច់របស់សាលាផងដែរ ។

គូរបញ្ជាក់ថា ទន្ទឹមនឹងការប្រគល់វិទ្យាល័យព្រះសីហនុ ជូនមន្ទីរអប់រំយុវជននិងកីឡា ដើម្បីដាក់ឱ្យដំណើរការបង្រៀន និងរៀនសូត្រឡើងវិញនោះ គឺបន្ទាប់ពីអាជ្ញាធរខេត្តបាន រៀបចំបង្កើតមណ្ឌលសម្រាក និងព្យាបាលជំងឺកូវីដ-១៩ ថ្មី កម្រិតស្រាល និងប្រភេទដែលតា (Delta) រួចរាល់១០០ ភាគរយ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណឃ្លាំងពាណិជ្ជកម្ម ក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕
អត្ថបទ៖ ហុង ម៉េងហៀ



-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង