ព័ត៌មានជាតិ
លោក ជិន ម៉ាលីន នឹងជួបក្រុមការងារ WJP ដើម្បីជជែកអំពីការដាក់ពិន្ទុ នីតិរដ្ឋមកលើកម្ពុជា ក្នុងសប្ដាហ៍នេះ
ក្នុងសប្ដាហ៍នេះ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ គ្រោងជួបជជែកជាមួយនាយកថ្នាក់តំបន់ និងក្រុមការងារ World Justice Project (WJP) អំពីវិធីសាស្រ្តស្រាវជ្រាវ និងវាយតម្លៃរបស់ពួកគេ មកលើនីតិរដ្ឋរបស់កម្ពុជា។ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី១៩ ខែតុលានេះថា បើ គ្មានអ្វីប្រែប្រួលទេនោះ លោកនឹងជួបជាមួយក្រុមការងារ World Justice Project ក្នុងសប្ដាហ៍នេះ ហើយបើមានលទ្ធផលបែបណា លោកនឹងជម្រាបជូននៅពេលក្រោយ។
គួររំលឹកថា កាលពីថ្ងៃទី១៤ ខែតុលាកន្លងទៅនេះ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project-WJP) ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍ ស្តីពី សន្ទស្សន៍នីតិរដ្ឋប្រចាំឆ្នាំ ២០២១។ ក្នុងរបាយការណ៍នោះ បានចាត់ចំណាត់ថ្នាក់នីតិរដ្ឋនៅកម្ពុជា នៅលេខរៀងទី ១៣៨ ក្នុងចំណោម ១៣៩ប្រទេសនៅលើពិភពលោក។
លោក ជិន ម៉ាលីន បានលើកឡើងថា លោកមិនយល់ថាតើ World Justice Project ប្រើវិធីសាស្រ្ដបែបណា និងផ្អែកលើមូលដ្ឋានអ្វីខ្លះនោះទេ បានជាប្រទេសមួយចំនួន ដែលមានស្ថានភាពនីតិរដ្ឋ និងប្រជាធិបតេយ្យ យ៉ាប់យឺនជាងកម្ពុជាផង តែបែរជាបានឈរនៅលេខរៀងល្អជាងកម្ពុជាទៅវិញ។ លោកថា ប្រទេសខ្លះ ជាប្រទេសកុំមុយនីស្ដ ,មិនមានការបោះឆ្នោត, មានគណបក្សតែមួយ, កាន់អំណាចផ្ដាច់ការ, និងដឹកនាំដោយរបបយោធាជាដើម ដែលស្ថានភាពនីតិរដ្ឋ និងប្រជាធិបតេយ្យ យ៉ាប់យឺនជាងប្រទេសកម្ពុជាឆ្ងាយណាស់។ ប៉ុន្តែបែរជាទទួលបានចំណាត់ថ្នាក់ និងពិន្ទុលើប្រទេស កម្ពុជាទៅវិញ។

លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងបន្តថា «យើងមិនដឹង គេប្រើប្រាស់វិធីសាស្រ្ដរបៀបម៉េច ឬក៏ផ្អែកទៅលើមូលដ្ឋានអីខ្លះទេ ក្នុងការវាយតម្លៃនេះ ក៏ប៉ុន្តែវាអត់ឆ្លើយតបទៅនឹងស្ថានភាពពិតជាក់ស្ដែង ដែលយើងសង្កេតឃើញ នាពេលបច្ចប្បន្ននេះ»។
បន្ថែមពីលើនេះលោក ជិន ម៉ាលីន បានអះអាងថា នៅក្នុងសប្ដាហ៍នេះ រូបលោកនឹងជួបនាយកថ្នាក់តំបន់ រួមទាំងក្រុមការងារ របស់អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project-WJP) ដើម្បីជជែកគ្នា និងស្វែងយល់ពីគ្នា ជាពិសេសទៅលើវិធីសាស្រ្ដនៃការស្រាវជ្រាវ និងវិធីសាស្រ្ដនៃការដាក់ពិន្ទុ និងការប្រមូលរបាយការណ៍ព័ត៌មាន ថាតើពួកគេ បានប្រមូលពីប្រភពណា? ថាតើពួកគេ ធ្វើការស្ទង់មតិយ៉ាងដូចម្ដេច? ថាតើក្រុមគោលដៅ ពួកជ្រើសរើសយ៉ាងដូចម្ដេច? បានជាព័ត៌មាន និងលទ្ធផលចេញមកលម្អៀង និងមិនឆ្លើយតបនឹងស្ថានភាពពិតប្រាកដជាក់ស្ដែង។ លោក ជិន ម៉ាលីន សង្ឃឹមថា ក្នុងជំនួបនេះ នឹងអាចយល់ពីគ្នាបានច្រើន អាចសហការគ្នា ហើយអាចទទួលបានលទ្ធផលល្អប្រសើរជាងនេះ នៅថ្ងៃខាងមុខ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ