ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជា និងសិង្ហបុរី នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទូតសេដ្ឋកិច្ច
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសហការជាមួយនឹងរដ្ឋាភិបាលសិង្ហបុរី តាមរយៈស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទូតសេដ្ឋកិច្ច៖ ការបង្កើតយុទ្ធសាស្ត្រគោលនយោបាយពាណិជ្ជកម្ម និងពាណិជ្ជកម្ម (Economic Diplomacy: The making of economic and trade policy strategies) សម្រាប់មន្ត្រីកម្ពុជាចំនួន៣០នាក់មកពីស្ថាប័នផ្សេងៗ។

កម្មវិធីនេះ បានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងដោយមានការចូលរួមពីមន្ត្រីស្ថានទូតសិង្ហបុរី គ្រូបណ្តុះបណ្តាលនៃក្រសួងការបរទេសសិង្ហបុរី និងមន្ត្រីកម្ពុជាសរុបប្រមាណជាង៤០នាក់។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងពីគោលនយោបាយពាណិជ្ជកម្ម ប្រព័ន្ធពាណិជ្ជកម្មពហុភាគីក្រោមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ការប្រើប្រាស់សេរីភាវូបនីយកម្មក្រោមសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីប្រកួតប្រជែង និងធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធពាណិជ្ជកម្មពិភពលោក និងការប្រើប្រាស់បច្ចេកទេសនៃការចរចាសេដ្ឋកិច្ច ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនោះ លោកបណ្ឌិត ញឹម ខេមរា បានលើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានកំណត់ជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការទូត និងកិច្ចការការបរទេស តាមរយៈវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពជាមួយនឹងចំណេះដឹង និងជំនាញថ្មីៗ ជាពិសេសពាក់ព័ន្ធនឹងវិស័យការទូតសេដ្ឋកិច្ច ដូចមានចែងនៅក្នុង “យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣” ដែលទើបត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីដើមឆ្នាំ២០២១នេះ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ