Connect with us

ព័ត៌មានជាតិ

ចុះណែនាំ៥លើកមិនស្ដាប់ អាជ្ញាធរប្រើធម៌ក្ដៅលើករណីរំលោភចិញ្ចើមផ្លូវសាធារណៈ

បានផុស

នៅ

​នៅ​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុង​បាវិត តំណាង​លោក​អភិបាល​ក្រុង​បាវិត បាន​ដឹកនាំ​កម្លាំង​ក្រុមការងារ​ចម្រុះចុះ​ផ្អាក​ការ​សាងសង់​សំណង់ និង​ការចាក់​បេតុង​ខ្ពស់ជាង​ផ្លូវ នៅ​លើដី​ចំណីផ្លូវ​សាធារណ​:​របស់​រដ្ឋ ត្រង់ចំណុច​ផ្លូវ​៣១៩C ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វណ្ណ សុ​មុន្នី អភិបាលរងក្រុង​បាវិត បានអោយ​ដឹងថា​ ម្ចាស់​សំណង់​ដែល​អត់​មានច្បាប់​អនុញ្ញាត និង​រំលោភ​លើ​ចំណីផ្លូវ​សាធារណៈ​នោះ​ឈ្មោះ ហ៊ុន ណង (​ហៅ​កឹង​) ដោយ​រដ្ឋបាល​ក្រុង​បាវិត បាន​ចុះ​ផ្អាក​ការសាងសង់​ចំនួន​២​លើក និង​ចុះ​ធ្វើ​ការណែនាំ​ផ្ទាល់មាត់​ជាមួយ​ម្ចាស់​សំណង់​ចំនួន៥​លើក​មកហើយ​។​

លោក​អភិបាលរងក្រុង​បាវិត បាន​បន្តថា​ ទោះបីជា​អជ្ញាធរ​ចុះមក​ណែនាំ​យ៉ាងណាក៏ដោយ ម្ចាស់​សំណង់​នោះ​មិន​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រដ្ឋបាល​ក្រុង​បាវិត​ទេ នៅតែ​លួច​បន្ត​សាងសង់​សំណង់ និង​ការចាក់​បេតុង​ខ្ពស់ជាង​ផ្លូវ នៅ​លើដី​ចំណីផ្លូវ​សាធារណ​:​របស់​រដ្ឋ​ដដែល ទើប​រដ្ឋបាល​ក្រុង​បាវិត ប្រើ​វិធាន​ការ​ក្តៅ​បែបនេះ​។​

លោក វណ្ណ សុ​មុន្នី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​សំណង់​ទាំងអស់​មុន​សងសំណង់​អ្វីមួយ​ត្រូវសុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ​ជាមុនសិនចៀសវាង​ដូច​ករណី​ខាងលើនេះ​នាំអោយ​ខាតបង់ និង​អាច​មានទោស​ទាន់​ផងដែរ​៕

​អត្ថបទ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម