ព័ត៌មានជាតិ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(CKFTA)កម្ពុជានិងកូរ៉េឈានដល់ការចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២៦ ខែតុលាខាងមុខនេះ
នៅថ្ងៃទី២៦ ខែតុលា ២០២១ ខាងមុខប្រទេសកម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(CKFTA)ជាផ្លូវការជាមួយសាធារណរដ្ឋកូរ៉េ។ បន្ទាប់ពីប្រទេសទាំងពីរ បានធ្វើការចរចាអស់រយៈពេលជាង១ឆ្នាំមកនេះ។
ការយឺតយ៉ាវត្រូវបានអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មពន្យល់ថា ភាគីទាំងពីរត្រូវការពេលវេលាដើម្បីផ្ទៀងផ្ទាត់ដោយយកចិត្តទុក ដាក់និងម្យ៉ាងទៀតដោយសារតែបញ្ហាកូវីដ-១៩ ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងនៅថ្ងៃទី ១៩ ខែតុលា ២០២១នេះ។
លោក ស៊ាង ថៃ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សារព័ត៌មានថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មទាំងពីរគឺលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជានិងលោកស្រី យ៉ូ មឿងហេ(YOO Myung-hee) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េតាមប្រព័ន្ធវីដេអូ។
លោក ស៊ាង ថៃ បានបន្តថា ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានការងារដែលក្រសួងស្ថាប័នក៏ដូចជាវិស័យឯកជនត្រូវធ្វើគឺត្រូវរៀបចំផែនការយុទ្ធសាស្ត្រទាញយកប្រយោជន៍ជាអតិបរិមាតាមរយៈការកំណត់ទំនិញសក្ដានុពល,ពង្រឹងនិងពង្រីកសមត្ថភាពផលិត, ផលិតទំនិញដែលមានគុណភាពនិងស្តង់ដារ។ល។សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េ។
ប្រទេសកម្ពុជានិងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាកាលពីខែកក្កដា ឆ្នាំ ២០២០ បន្ទាប់ពីភាគីទាំងពីរបានធ្វើការសិក្សាពីលទ្ធភាពជាដៃគូ ពាណិជ្ជកម្មជាមួយគ្នាអស់ជាច្រើនខែគឺចាប់តាំងពីឆ្នាំខែវិច្ឆិកា ឆ្នាំ២០១៩មកម្ល៉េះ។ មុននឹងឈានដល់មានកិច្ចព្រមព្រៀងជាមួយគ្នាគឺអ្នកជំនាញបានសិក្សាយ៉ាងល្អិតល្អន់លើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះគឺមានតែផលចំណេញគ្មានការខាតបង់ឡើយសម្រាប់កម្ពុជា។
បើតាមក្រសួងពាណិជ្ជកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកូរ៉េខាងត្បួង និងកម្ពុជានឹងជំរុញឲ្យកម្ពុជាអាចនាំចេញនូវផលិតផលជាច្រើនទៀតទៅកាន់សាធារណរដ្ឋកូរ៉េមានដូចជាសម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងបន្លាស់រថយន្ត គ្រឿងអេឡិច ត្រូនិច កៅស៊ូ និង ផលិតផលកសិកម្មជាដើមរីឯការនាំចូលពីកូរ៉េមកវិញមានយានយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងគ្រឿងសំអាងជាដើម។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងប្រទេសកូរ៉េខាងត្បូង (CKFTA) នឹងចូលជាធរមាននៅក្នុងអំឡុងខែតុលាឆ្នាំ២០២១ បន្ទាប់ពីរដ្ឋមន្ត្រីពាណិជ្ជកម្មប្រទេសទាំងពីរបានប្រកាសបញ្ចប់ការចរចាជាផ្លូវការកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។ ភាគីទាំងពីរសង្ឃឹមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងជួយជំរុញពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីបន្ថែមទៀតព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ចនៃប្រទេសទាំងពីរឡើងវិញ ក្រោយវិបត្តិកូវីដ-១៩។
កម្ពុជាគឺជាគោលដៅនាំចេញទី៦០ របស់សាធារណរដ្ឋកូរ៉េដែលមានទំនិញសំខាន់ៗដូចជា ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក ឱសថ និងរថយន្តដឹកទំនិញ។ ចំណែកឯកម្ពុជាវិញបាន នាំទំនិញទៅកូរ៉េខាងត្បូងភាគច្រើនគឺជាសម្លៀកបំពាក់ និងផលិតផលស្បែកជើង កាបូបជាដើម។នៅក្រោមកិច្ចព្រមព្រៀង CKFTA និងកិច្ចព្រមព្រៀង RCEPកម្ពុជានឹងលើកលែង ពន្ធប្រមាណ៩៣,៨ភាគរយនៃផលិតផលនាំចូលពីកូរ៉េខាងត្បូងហើយកូរ៉េខាងត្បូងនឹងលើកលែងពន្ធប្រមាណ៩៥,៦ភាគរយលើផលិតផលរបស់កម្ពុជា។នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មកន្លងមក។
របាយការណ៍ពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ ក្នុងឆ្នាំ ២០១៩ មានប្រមាណ ១,០៣២ លានដុល្លារ។ ទំហំពាណិជ្ជកម្មនេះបានកើនឡើងជិត២០ភាគរយបើធៀបនឹងឆ្នាំ២០១៨ និង កើនឡើង ២៥៤ភាគរយបើធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១ លានដុល្លារ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេ ភាគីរវាងប្រទេសទាំងពីរគឺសម្រេចបានជាង ៨៨៥លានដុល្លារប៉ុណ្ណោះពោលគឺមានការថយចុះប្រមាណ ១៨ភាគរយ ធៀបនឹងឆ្នាំ២០១៩។
ប្រទេសកូរ៉េខាងត្បូងនិងប្រទេសកម្ពុជាបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧០ ប៉ុន្តែចំណងទំនាក់ទំនងរបស់ពួកគេត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ នៅពេលដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាម។ ទំនាក់ទំនងការទូតទ្វេភាគីត្រូវបានបង្កើតឡើងម្តងទៀតនៅឆ្នាំ១៩៩៧ហើយចាប់តាំងពីពេលនោះមកប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នា។
ប្រទេសកម្ពុជាគឺជាទីផ្សារនាំចេញភេសជ្ជៈធំជាងគេទីបី សម្រាប់ប្រទេសកូរ៉េខាងត្បូង។ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូងនិងកម្ពុជាត្រូវបានបញ្ចប់ឧស្សាហកម្មផលិតកម្ម របស់ប្រទេសកូរ៉េត្រូវបានគេរំពឹងថានឹងមានការកាត់បន្ថយពន្ធ ១០០ ភាគរយខណៈដែលអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើចំនួន ៣៣លានដុល្លារ ។ ទោះយ៉ាងណាក្តីការរំពឹងទុកមិនមែនសុទ្ធតែមានជោគជ័យនោះទេ។
គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន និងសាធារណរដ្ឋកូរ៉េ រាជរដ្ឋាភិបាលកម្ពុជាក៏បានបង្កើតក្រុមការងារជំនាញដើម្បីសិក្សានិងរៀបចំគោលនយោបាយយុទ្ធសាស្ត្រចរចាក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសធំៗគោលដៅចំនួន៦ទៀត ដែលក្នុងនោះមានសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ជាអង្គការសមាហរណកម្មថ្នាក់តំបន់នៅអាស៊ីខាងលិច អាស៊ីខាងកើត និងអាស៊ីកណ្តាល ប្រទេសអង់គ្លេស អាម៉េរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា ៕
ដោយ ៖ ណារី


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ