Connect with us

ព័ត៌មានជាតិ

កម្មករ​សំណង់​ម្នាក់ទៀត​ បាន​ពុល​ស្រាថ្នាំ​សញ្ញា​ទំពាំង​បាយជូ​បណ្តាល​ឲ្យ​ស្លាប់

បានផុស

នៅ

នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ករណី​កម្មករ​សំណង់​ដេកស្លាប់​កើតឡើង​ពី​ព្រឹក​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២១ នៅ​ចំណុច​អាគារ​កំពុង​ជួសជុល ជាន់​ទី​២ អាគារ​លេខ​២៧ ផ្លូវ​លេខ​២២២​កែង​ផ្លូវ​លេខ​៥៥ ភូមិ​៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

អត្តសញ្ញាណ​សព​ឈ្មោះ លឹម សុភា ភេទ​ប្រុស ជនជាតិខ្មែរ ឆ្នាំ​កំណើត​១០.០៣.១៩៨០ មុខរបរ​កម្មករសំណង់ ទីលំនៅ​ផ្ទះ​លេខ​១៣៩ ភូមិ​រុន​ខាងជើង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ស្នាក់នៅ​ក្នុង​អាគារ​កើតហេតុ​ខាងលើ​។

​សភាព​នៃ​រឿងហេតុ​​បើ​តាម​ការ​បំភ្លឺ​ពីសា​ក្សី​ឈ្មោះ សឿង សិទ្ធ ភេទ​ប្រុស ជនជាតិខ្មែរ ឆ្នាំ​កំណើត​០៧.០២.១៩៧២ ស្រុកកំណើត​ស្រុក​មង្គល​បូរី ខេត្តបាត់ដំបង មុខរបរ​កម្មករសំណង់​ផ្នែក​បិទ​ការ៉ូ ស្នាក់នៅ​ក្នុង​អាគារ​កើតហេតុ​ខាងលើ​បានអោយដឹងថា ​កាលពី​ថ្ងៃទី​១៨.១០.២០២១​វេលា​ម៉ោង​១៧:០០​នាទី​ឈ្មោះ​លឹម សុភា ភេទ​ប្រុស ជា​កម្មករសំណង់​ដូចគ្នា ពេល​ចប់​ការងារ​បាន​ទៅ​ទិញ​ស្រា​ទំពាំងបាយជូរ​មួយ​ដប​មក​ផឹក​ពេលបាយ​ជុំគ្នា តែ​អត់​មាន​អ្នក​ផឹក​ទេ​គាត់​ក៏បាន​ផឹក​ម្នាក់ឯង​អស់​មួយ​ដប​រួច​ក៏​ចូល​សំរាក​រៀងៗ​ខ្លួន​ទៅ ចំណែក​ខ្ញុំ​បាន​ដេក​នៅក្បែរនោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លុះដល់​ម៉ោង​២៣:០០​នាទី​ខែ​ឆ្នាំ​ដដែល​ជនរងគ្រោះ​បាន​ត្អូញ​ថា ​ឈឺក្បាល ហើយ​ខ្ញុំ​បាន​អោយ​គាត់​លេបថ្នាំ​តែ​គាត់​ពុំ​លេប​ទេ​ហើយក៏​សំងំ​ដេក​ទៅ​។ រហូតដល់​ម៉ោង​០៤:៣០​នាទី​ថ្ងៃទី​១៩.១០.២០២១ គាត់​ក៏បាន​ងើបឡើង​ដើរ​នោម​ដាក់​កម្មករ​ដេក​ក្បែរៗ​វា​នោះ ខ្ញុំ​ឃើញ​ដូច្នេះ​ក៏​អូស​ដៃ​គាត់​អោយទៅ​ដេក​វិញ​ហើយ​គាត់​នៅមាន​សភាព​នៅ​ស្រវឹង​វង្វេង​នៅឡើយ​។ ពេល​គាត់​ដេក​នោះ​ខ្ញុំ​បានលឺ​សំឡេង​គាត់​ថ្ងូរ ខ្ញុំ​ក៏បាន​ទៅ​មើល​គាត់​រហូតដល់​ម៉ោង​០៧:០០​ខែ​ឆ្នាំ​ដដែល​គាត់​ក៏បាន​បាត់​សំឡេង​ថ្ងូរ ខ្ញុំ​បាន​ដាស់​គាត់​តែ​មិន​គាត់​មិន​ឆ្លើយតប ខ្ញុំ​ក៏បាន​ហៅ​កម្មករ​ដែល​ដេក​នៅក្បែរនោះ​អោយជួយ​លើក​ជនរងគ្រោះ​ពី​បន្ទប់​ជាន់​ទី​២​មក​ជាន់​ក្រោម​ផ្ទាល់​ដី​ដើម្បី​ហៅ​ម៉ូតូ​កង់​បី​ឲ្យ​ជួយ​ដឹក​គាត់​ទៅ​ពេទ្យ តែ​ពុំមាន​អ្នកណា​ហាន​ជួយ​ដឹក​ឡើយ​ដោយ​ជនរងគ្រោះ​បាត់​ដង្ហើម​ទៅហើយ។

ជនរងគ្រោះ​បាន​ផឹកស្រា​ទំពាំងបាយជូរ​(​ប្រភេទ​ដប់​ជ័រ​ចំណុះ​កន្លះ​លីត្រ​)​ពីរ​ទៅ​បី​ថ្ងៃ​មកហើយ។ ក្រោយ​ពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ នឹង​ប៉ុស្តិ៍​បាន​ចុះ​ដល់ បាន​គ្រប់គ្រង​កន្លែង​កើតហេតុ បាន​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​សហការ​ជាមួយ​ការិយាល័យ​បច្ចេកទេស​វិឡា​សាស្ត្រ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​ពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បង្កើត គណៈកម្មការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព​និង​កន្លែងកើតហេតុ​។

ស​ន្និ​ដា្ឋ​ន និង​វាយតម្លៃ​ក្រោយ​ចុះ​ដល់​កន្លែងកើតហេតុ និង​ឆ្លងតាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត នង សុវណ្ណ​រ័ត្ន គ្រូពេទ្យ​កោសល្យវិច័យ​រាជធានី​ភ្នំពេញ និង​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា​ ស្លាប់​ដោយសារ​ពុល​សារជាតិ​មេ​តា​ណុល នៅក្នុង​ស្រា​ទំពាំងបាយជូរ។

វត្ថុតាង​ដកហូត​មាន -​សំបក​ដប​ជ័រ​(​ស្រា​ទំពាំងបាយជូរ​)​ចំណុះ​កន្លះ​លីត្រ ចំនួន​០៧​សំបក​ដប​។ បានប្រគល់​អោយ​ប៉ុស្ដិ៍នគរបាល​រដ្ឋា​បាល​បឹងរាំង​រក្សា​ទុកជា​បណ្ដោះអាសន្ន​។ ​បច្ចុប្បន្ន​សព​ត្រូវបាន​ប្រគល់​ឲ្យ​ទៅ​ឈ្មោះ គង់ វុត្ថា ជនជាតិខ្មែរ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ដែល​ត្រូវជា​ប្អូនថ្លៃ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១ នាទីute មុន

មនុស្ស ០៥ នាក់ ខណៈដើរឆ្លងផ្លូវ ត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង រងរបួសធ្ងន់

កីឡា២ នាទីutes មុន

តើ ព្រះ​ខ័ន​រាជស្វាយរៀង ឬ​ ភ្នំពេញ​ក្រោន ក្នុង​ជំនួប​ធំ​ប្រចាំថ្ងៃអាទិត្យ?​

ព័ត៌មានជាតិ២២ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាព​បង្កបង្កើន​ស្រូវ​កសិករនៅ​ស្រុក​ចំនួន ៣ ក្នុង​ខេត្ត​បាត់ដំបង

សន្តិសុខសង្គម៣៤ នាទីutes មុន

ខេត្តក្រចេះ ត្រៀមកម្លាំងប្រមាណ ៤០០ នាក់ ការពារសន្តិសុខសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម