ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានឆ្លើយបំភ្លឺពាក់ព័ន្ធករណីឃ្លាំមើលប្រចាំត្រីមាសជាលើកដំបូងរបស់ខ្លួនស្តីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានលោកមាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធ ករណីឃ្លាំមើលប្រចាំត្រីមាសជាលើកដំបូងរបស់ខ្លួន ស្តីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា។
១- របាយការណ៍ដែលចេញដោយខេមបូចា នេះជារបាយការណ៍ ដែលមិនមានភាពស្មោះត្រង់ និងមានចេតនាចោទប្រកាន់ មកលើស្ថាប័នមានសមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ជាធរមាន។
២- របាយការណ៍នេះ ក៏មិនបានសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលិខិតបទដ្ឋានគតិយុត្តិដែលក្រសួងព័ត៌មាន បានចេញនាពេលកន្លងមក ហើយសមាគមនេះតែតែងជំទាស់រាល់សេចក្តីសម្រេចនានារបស់ស្ថាប័នសាធារណៈ និងមិនដែលទទួលយកការបញ្ជាក់ឬ ការពន្យល់បកស្រាយ របស់ស្ថាប័នសាធារណ: ឬស្ថាប័នមានសមត្ថកិច្ចម្តងណាឡើយ។
៣- សមាគម នេះតែងចេញ របាយការណ៍ ឬ សេចក្ដីថ្លែងការណ៍ចោតប្រកាន់មកលើស្ថាប័នមាន សមត្ថកិច្ចដែលអនុវត្ត តួនាទីភារកិច្ចតាមច្បាប់ ថាស្ថាប័នមានសមត្ថកិច្ច រំលោភបំពានសិទ្ធិសេរីភាព អ្នកសារព័ត៌មាន ឬគំរាមកំហែងបំបិទសិទ្ធិ សេរីភាពអ្នកសារព័ត៌មានទៅវិញ។
៤- ការកត់ត្រាទិន្នន័យករណីអ្នកសារព័ត៌មានដែលត្រូវទទួលខុសតាមផ្លូវច្បាប់ចំពោះអំពើ ដែលពួកគេបានប្រព្រឹត្ត ថាជាការ រំលោភបំពានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ គឺជាការកត់ត្រា ដែលមិនបានឆ្លុះបញ្ចាំងឲ្យបានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវទាល់តែសោះទៅតាម អង្គហេតុ និងអង្គច្បាប់នៃករណីនីមួយៗ។ ដែលចំណុចនេះអាចនិយាយបានថា របាយការណ៍នេះ ជារបាយការណ៍ដែលមានបំណងបំភាន់សាធារណមតិ ឲ្យមានការយល់ច្រឡំមកលើការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច។
៥- កន្លងមកសមាគមនេះតែងចោទប្រកាន់មកស្ថាប័នមានសមត្ថកិច្ចថា បានរំលោភបំពានសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។ ជាក់ស្តែងនាពេលកន្លងមកសមាគមនេះក៏ធ្លាប់បានសេចក្តីថ្លែងការណ៍នានាចោទប្រកាន់មកសមត្ថកិច្ចដូចជា សមត្ថ កិច្ចគំរាមកំហែង អ្នកសារព័ត៌មាន ឲ្យលុបរូបភាពដកហូតបណ្ណអ្នកសារព័ត៌មានខេមូចា វីអូអេ ឬជិះម៉ូតូដេញឃាត់អ្នកសារព័ត៌មាន វីអូឌីជាដើម ប៉ុន្តែនៅពេលក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធអញ្ជើញអ្នកសារព័ត៌មានទាំងនោះ មកផ្តល់ព័ត៌មានលម្អិតបន្ថែម បុគ្គលទាំងនោះតែងតែគេចវេស មិនព្រមចូលរួមរាយការណ៍ជាផ្លូវការឡើង ដែលនេះយើងអាចលើកជាសំណួរថា បើពួកគេត្រូវរំលោភបំពានសិទ្ធិសេរីភាពមែនចុះហេតុអ្វីពួកគេមិនចូលរួមសហការផ្តល់ព័ត៌មាន ឲ្យ ស្ថាប័នមានសមត្ថកិច្ច? តើពួកគេជាជនរងគ្រោះពីការរំលោភបំពានសិទ្ធិសេរីភាពពិតប្រាកដ ឬជាការសម្តែងតាមខ្សែញាក់របស់គេ? ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ