ព័ត៌មានជាតិ
ថៃបើកមុខទឹកហ៊ាចូលកម្ពុជា ជន់លិចផ្ទះពលរដ្ឋ៤ភូមិក្នុង ក្រុងប៉ោយប៉ែត
យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋចំនួន៤ភូមិ នៅក្នុង ក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរកំពុងត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះពួកគាត់ឲ្យមកពីទួលសុវត្ថិភាព ក្រោយថៃបើកមុខទឹកចេញពីប្រទេសរបស់គេបង្កឱ្យមានទឹកជំនន់ហ៊ាចូលមកតាមអូរព្រំដែនកម្ពុជាថៃ ហើយបានបង្កឲ្យអ្នកស្រុកនៅក្នុងក្រុងប៉ោយប៉ែតរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងរបស់ថៃនោះ។

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នេះ អាជ្ញាធរក្រុងប៉ោយប៉ែត ដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថននាយករងខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន និងលោក គៀត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត និងជាប្រធាននៃគណៈបញ្ជាការឯកភាពក្រុង បានដឹកនាំកម្លាំងចម្រុះប្រមាណជាង៣០០ នាក់ បានធ្វើសកម្មភាពចុះតាមអូរព្រំដែនកម្ពុជា ថ្ងៃ ដើម្បីត្រៀមលក្ខណៈជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែទឹកជំនន់ហៀរហូរមកពីប្រទេសថៃនោះ។

សូមបញ្ជាក់ដែរថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ នេះ អាជ្ញាធរខេត្តតាកែវ នៃប្រទេសថៃ បានប្រកាសជូនដំណឹងថា ខ្លួននឹងបង្ហៀរទឹកចេញពីមូលដ្ឋាននៃខេត្តតាកែវ ហូរចូលតាមអូរព្រំដែននៃកម្ពុជាថៃ ក្រៅមកគេក៏បានសង្កេតឃើញមានប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងនោះមានភូមិប៉ោយប៉ែត ភូមិក្បាលកោះ ភូមិអូរជ្រៅ ភូមិគីឡូម៉ែត្រលេខ៤ នៅក្នុងក្រុងប៉ោយប៉ែត បានរងគ្រោះជាបណ្ដើរៗ ដោយសារតែជំនន់ទឹកភ្លៀងដែលហូរមកពីប្រទេសថៃនោះ។

ដោយឡែកនៅក្នុងថ្ងៃទី២០ ខែតុលា នេះ ទឹកបុកខ្លាំងធ្វើឲ្យអាជ្ញាធរមកជួយសង្គ្រោះប្រជាពលរដ្ឋជាបណ្ដើរៗ ឲ្យរួចផុតពីទឹកជំនន់ដែលកំពុងតែបន្តការលិចលង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់រដ្ឋនាពេលនេះ ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋនោះដែរ ត្រូវបានលោកអភិបាលក្រុងប៉ោយប៉ែត បានកំណត់ថា ទឹកជំនន់ដែលកំពុងតែលិចលង់នៅក្នុងក្រុងប៉ោយប៉ែតនេះ មានស្ថានភាពតិចជាងឆ្នាំមុន។ លោកបានបន្តទៀតថា បើប្រៀបធៀបនឹងឆ្នាំមុន គឺទឹកឡើងមកខ្លាំងធ្វើអោយយើងជួយសង្គ្រោះស្ទើរតែមិនទាន់ តែពេលនេះប្រជាពលរដ្ឋរបស់យើងដែលកំពុងរងគ្រោះតាមអូរព្រំដែននោះ មានសុភាពដូចជាធម្មតាដែលអាចឲ្យកម្លាំងរបស់យើងមកជួយពួកគាត់បានទាន់ពេលវេលា លោកបានបន្តទៀតថា មកដល់ពេលនេះគឺយើងបានជួយគាត់បានជាង ៨០ គ្រួសារហើយ តែយើងកំពុងតែត្រៀមមើលបើសិនជាទឹកឡើងមកខ្លាំងដូចឆ្នាំមុនគឺយើងនឹងជួយពួកគាត់មកទិទូលសុវត្ថិភាពជាបន្ទាន់៕
អត្ថបទ៖ ពៅរី




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ