Connect with us

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ សរសើរក្រុមចាក់វ៉ាក់សាំង ដែលបានអនុវត្តភារកិច្ចបានល្អ

បានផុស

នៅ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងការកោតសរសើរចំពោះក្រុមប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដែល​បាន​អនុវត្ត​ភារកិច្ច​ចាក់​ជួន​ប្រជាពលរដ្ឋ​នៅតាម​គោលដៅ​ ដែល​បានកំណត់ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ តាម​ការប្រគល់​ភារកិច្ច​របស់​រាជរដ្ឋាភិបាល ហើយ​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការ “៣​កុំ ៣​ការពារ​” ឲ្យ​បានល្អ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​សូម​សម្តែង​ការកោតសរសើរ​ចំពោះ​ក្រុម​ប្រតិបត្តិ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​បាន​អនុវត្ត​ភារកិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​នានា សម្រេច​លទ្ធផល​គួរ​ជាទី​មោទនៈ តាម​ការប្រគល់​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​។ សូម​បន្ត​យកចិត្តទុកដាក់​អនុវត្ត​វិធានការ “៣​កុំ ៣​ការពារ​” ដើម្បី​បង្កើត​ឲ្យ​មាន “​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​” យកឈ្នះ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​”​។​

​សូមបញ្ជាក់ថា ការលើកឡើង​របស់​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានធ្វើ​ឡើង​តាម​ហ្វេ​ស​ប៊ុ​កនា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ និង​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​របស់​ក្រសួងការពារជាតិ បានចាប់ផ្តើម​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ “​ដូ​ស​ជំរុញ​” ។​

​យោងតាម​របាយការណ៍​ផ្លូវការ​ពី​ក្រសួងសុខាភិបាល ដែល​ទទួល​កាលពី​យប់មិញ គិត​ត្រឹម​យប់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស​សរុប​ចំនួន ១៣,៦២២,៩៧៧​នាក់​។ ក្នុង​រួមមាន ទី​១, ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង ៩,៩៥៨,៤៤៩​នាក់ ទី​២, ចាប់ពី​អាយុ​១២​ដល់​១៨​ឆ្នាំ ១,៧៧៨,១២៥​នាក់ ទី​៣, ចាប់ពី​អាយុ​០៦​ដល់​១២​ឆ្នាំ ១,៨៨៦,៤០៣​នាក់ នេះ​បើ៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

រាជរដ្ឋាភិបាល លើកលែងតម្លៃសេវាចេញ-ចូល ថៃ តាមច្រកទ្វារព្រំដែន សម្រាប់ពលករខ្មែរត្រលប់មកស្រុកពេលបុណ្យចូលឆ្នាំថ្មី

កីឡា១៤ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ១៦ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម