Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើអាជ្ញាធរខណ្ឌឫស្សីកែវ ចុះរៀបចំសណ្តាប់ធ្នាប់នៅម្តុំ ផ្សារគីឡូម៉ែត្រលេខ៦ ឬផ្សារឆេកូ

បានផុស

នៅ

​ភាពអណាធិបតេយ្យ ឥត​សណ្តាប់ធ្នាប់នៅ​ម្តុំ​ផ្សារគីឡូម៉ែត្រ​លេខ​៦ ( ហៅ ) ផ្សារ ឆេ​កូ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ គឺ​កើតឡើង​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ដោយសារតែ ក្រុមអាជីវករ​រំលោភ​យក​ចំណីផ្លូវ​សាធារណៈ ធ្វើជា​កន្លែង​ដាក់តាំង​ទំនិញ​លក់ និង​ទទួល​ផ្ញើ​ម៉ូតូ​នៅលើ​ទ្រូងផ្លូវ​ជាប្រចាំ ដែល​នាំ​ឲ្យ​តំបន់​មួយ​នេះ មានការ​កកស្ទះ​ចរាចរ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ ។​

បញ្ហា​ទាំងនេះ មតិមហាជន​បាន​លើកឡើងថា ប្រហែល​មកពី​ប្រធាន​ផ្សារគីឡូម៉ែត្រ​លេខ​៦ បើកដៃ​ឲ្យ​ក្រុមអាជីវករ​ដាក់តាំង​ទំនិញ​លក់ដូរ និង​ទទួល​ផ្ញើ​ម៉ូតូ​នៅលើ​ទ្រូងផ្លូវ​សាធារណៈ ទើប​បង្ក​ការកកស្ទះ​ចរាចរ​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​បែបនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​លើកឡើងថា ផ្សារគីឡូម៉ែត្រ​លេខ​៦ ( ហៅ ) ផ្សារ ឆេ​កូ ស្ថិត​ក្នុងភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៥ រហូត​ទៅដល់​អ​តី​ត ផ្លូវ​រថភ្លើង គឺមាន​ពលរដ្ឋ​មួយ​ចំនួន​កំពុង​រំលោភបំពាន​យក​ចំណីផ្លូវ​សាធារណ ធ្វើជា​កន្លែង​ដាក់តាំង​ទំនិញ​លក់​ហូរហែរ ចាប់តាំងពី​មានការ​បិទ​ផ្សារ ឆេ​កូ ម្តង​រួចមក ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្រោយពី​បើក​ផ្សារ ក៏មាន​អាជីវករ​មួយចំនួន​ចូល​លក់​នៅក្នុង​ផ្សារ​វិញ​ធម្មតា ផ្ទុយទៅវិញ​ក៏មាន​ក្រុមអាជីវករ​មួយចំនួនទៀត មិន​ព្រម​ចូល​លក់​នៅក្នុង​ផ្សារ​នោះទេ គឺ​នៅ​លក់​តាមផ្លូវ​សាធារណៈ​ធ្វើ​ព្រងើយ ។ ភាពអណាធិបតេយ្យ ឥត​សណ្តាប់ធ្នាប់​បែបនេះ គឺ​កើត​ឡើងជា​យូ​មកហើយ ដែលនាំអោយ​អ្នកដំណើរ​ឆ្លងកាត់​តំបន់​នេះ មានការ​រអ៊ូរទាំ​មិន​ដាច់​ពី​មាត់ ។​

ពលរដ្ឋ​ប្រាប់​បន្តថា កន្លែង​ដែល​ឧស្សាហ៍ កកស្ទះ​ចរាចរ​ខ្លាំង​ជាង គឺ នៅ​ចំណុច​ខាងមុខ​ផ្សារ គីឡូម៉ែត្រ​លេខ​៦ ( ហៅ ) ផ្សារ ឆេ​កូ ផ្ទាល់​តែម្តង ដោយសារតែ​ក្រុមអាជីវករ​ដាក់តាំង នំ ចំណី ផ្លែឈើ និង​សម្ភារៈ​ផ្សេងៗ ក៏ដូចជា អ្នកទទួល​ផ្ញើ​ម៉ូតូ នៅលើ​ទ្រូងផ្លូវ​តែម្តង មិនដឹងថា មានការ​អនុញ្ញាតិ​ពី​ខាង​ណា​នោះទេ ? បានជា​ហ៊ាន​ទទួល​ផ្ញើ​ម៉ូតូ ហើយ​យក​ម៉ូតូ​ទៅ​ដាក់​លើ​ទ្រូងផ្លូវ​បែបនេះ ? ។​

ពលរដ្ឋ​បានលើកឡើង​ជា​មតិ​ខ្លះៗ​ថា មូលហេតុ ដែល​ក្រុមអាជីវករ តែងតែ​ហ៊ាន​ដាក់តាំង នំ ចំណី ផ្លែឈើ និង​សម្ភារៈ​ផ្សេងៗ ក៏ដូចជា អ្នកទទួល​ផ្ញើ​ម៉ូតូ ហើយ​យក​ម៉ូតូ ទៅ​ដាក់​ចត​នៅលើ​ទ្រូងផ្លូវ​សាធារណ​បែបនេះ ប្រហែលជា​មានការ​អនុញ្ញាតិ​ពី​ប្រធាន​ផ្សារ ឬ មានការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​សង្កាត់ ឬ មានការ​អនុញ្ញាតិ​ពី​អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ ហើយ ទើប​ក្រុមអាជីវករ​ទាំងអស់នោះ​ហ៊ាន​ធ្វើបែបនេះ ??? ។​

ទោះបីយ៉ាងណា​ក្តី​ពលរដ្ឋ សូម​សំណូមពរ អាជ្ញាធរ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ និង​ជាពិសេស អាជ្ញាធរ​ខណ្ឌ​ឬ​ស្សី​កែវ មេត្តា​ចាប់អារម្មណ៍ ជួយ​ចុះ​រៀបចំ​សណ្តាប់ ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៥ ម្តុំ​ផ្សារ គីឡូម៉ែត្រ​លេខ​៦ ( ផ្សារ ឆេ​កូ ) រហូត​ទៅដល់​អ​តី​តៈ​ផ្លូវ​រថភ្លើង ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អប្រសើរ​ឡើងវិញ​ផង ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៦ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម