ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ស ថេត បន្តណែនាំមន្ត្រីចរាចរណ៍ តាមគ្រប់គោលដៅ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលានេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងទិសដៅការងារបន្ត របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក ស្នងការរង ជំនួយការ លោកនាយការិយាល័យ លោកអធិការ អធិការរង និងលោកនាយប៉ុស្តិ៍មួយចំនួនផងដែរ។
ជាការចាប់ផ្ដើមលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញរបាយការណ៍លទ្ធផលការងារប្រចាំខែកញ្ញា ដែលក្រុមការងារអនុវត្តបានកន្លងមកនេះ ដោយផ្តោតសំខាន់លើការតាមដាន ឆ្លើយតប ដោះស្រាយ និងចាត់វិធានការណ៍ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាទទួលបាននូវការជឿជាក់ និងទុកចិត្តពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូចជា៖ ការទទួលពាក្យបណ្តឹង ការប្រើប្រាស់ពាក្យសម្តី និងកាយវិការឲ្យបានសមរម្យ ជាពិសេសផ្តល់ការធ្វើឯកសារផ្សេងៗ ជូនប្រជាពលរដ្ឋឲ្យបានឆាប់ដូចដែលច្បាប់បានកំណត់។
មានមតិនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានកោតសរសើរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សទាំងអស់ ដែលបានខិតខំចូលរួម ជាមួយអង្គភាពពាក់ព័ន្ធ ក្នុងការជួយដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋបានជាច្រើនករណី។ លោកស្នងងការ ក៏បានណែនាំដល់ក្រុមការងារយកចិត្តទុកដាក់បន្ថែមលើការងារនេះ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋសប្បាយចិត្ត ជាមួយសមត្ថកិច្ច។
ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានសង្កត់ធ្ងន់ដល់មន្ត្រីចរាចរណ៍ តាមគ្រប់គោលដៅត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងការណែនាំរបស់ថ្នាក់ដឹកនាំ ហើយបើមន្ត្រីរូបណាប្រព្រឹត្តខុស ត្រូវតែអនុវត្តវិន័យកងកម្លាំង បើល្មើសខ្លាំងអាចត្រូវបណ្តេញចេញពីក្របខ័ណ្ឌ និងបន្តអនុវត្តវិធានការច្បាប់៕
អត្ថបទ៖ រ៉ាវុទ្ធ



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ