ព័ត៌មានជាតិ
ចាប់រថយន្ដដឹក សាច់ជ្រូកចម្រុះខូចគុណភាព ៣០០គីឡូចេញពីថៃចូលកម្ពុជា
នៅវេលាម៉ោង៩និង១០នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ មន្ត្រីមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យសហការជាមួយសមត្ថកិច្ចគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ចាប់បានរថយន្តតាក់ស៊ី១គ្រឿងលួចដឹកសាច់ជ្រូកកាប់ហើយចម្រុះចំនួន៦កេស ស្មើនឹង៣០០គីឡូក្រាម នៅចំណុចខាងលិចក្បាលស្ពានទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥បានប្រាប់ឲ្យដឹងថា រថយន្តតាក់ស៊ី១គ្រឿងដែលលួចដឹកសាច់ជ្រូកកាប់ហើយដឹកចេញពីស្រុកថៃចម្រុះនោះមានម៉ាក Toyota Highlander ពាក់ស្លាកលេខ បាត់ដំបង 2A-7372 ដែលមានម្ចាស់ឈ្មោះ សេង ណារិត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ ទួលស្រឡៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ។

មន្ត្រីគយនៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ បានបញ្ជាក់ឲ្យដឹងបន្តថា ក្រោយពីត្រួតពិនិត្យឃើញថា ផលិតផលខាងលើនេះ មានការប្រែប្រួលបរិមាណ គុណភាពដើមមានសភាពធុំក្លិនស្អុយ មិនអាចរក្សាទុកបានយូរ មន្ត្រីជំនាញក៏សម្រេចធ្វើការយកសាច់ជ្រូកទាំង៦កេះនេះទៅដុតកម្ទេចចោល នៅដីវាល ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាវេលាម៉ោង២និង៣០នាទីរសៀលនា ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ