ព័ត៌មានជាតិ
៦ តំបន់ នៅសៀមរាប ដាក់ក្នុងផែនការអភិវឌ្ឍទេសចរណ៍ឆ្នាំ ២០២១- ២០៣៥
ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១- ២០៣៥ ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់នាព្រឹកថ្ងៃទី ២០ ខែតុលា ២០២១នេះ ជាមួយសុទិដ្ឋិនិយមថាវិស័យទេសចរណ៍ខេត្តសៀមរាប នឹងវិលទៅរកភាពប្រសើរឡើងវិញ ជាមួយគោលដៅតំបន់ទេសចរណ៍ចំនួន៦ រួមមាន៖
-តំបន់ឧទ្យានជាតិភ្នំគូលែន
-តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី
-តំបន់បេតិកភណ្ឌអង្គរ
-តំបន់ទីក្រុងសៀមរាប
-តំបន់បឹងទន្លេសាប
-តំបន់ទីក្រុងសៀមរាបថ្មី (Grand Siem Reap) ក្រោមទម្រង់ជាតំបន់ទេសចរណ៍ពិសេសដែលមានអ្នកអភិវឌ្ឍក្រោមទម្រង់ជា PPP ដើម្បីបង្កើនភាពពេញចិត្តនិងភាពទាក់ទាញដល់ភ្ញៀវទេសចរ។
ថ្លែងក្នុងពិធីដាក់អនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ (២០២១-២០៣៥) នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធក៏ដូចជាផ្នែកឯកជនរួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងនិងភ្ញៀវទេសចរអន្តរជាតិដូចជាការបញ្ចប់គម្រោងកែលម្អផ្លូវទាំង ៣៨ ខ្សែក្នុងក្រុងសៀមរាបរួមជាមួយផ្លូវសម្រាប់រថយន្តទេសចរណ៍ ផ្លូវសម្រាប់ជិះម៉ូតូ ផ្លូវសម្រាប់ជិះកង់ ផ្លូវសម្រាប់ថ្មើរជើងពន្លឿនការអភិវឌ្ឍកំពង់ផែចុងឃ្នាសពង្រឹងការគ្រប់គ្រងលំហូរភ្ញៀវក្នុងតំបន់អង្គរតាមគន្លងប្រក្រតីភាពថ្មីនិងការ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ផ្សេងៗទៀត ដើម្បីបង្កើនភាពទាក់ទាញនៃខេត្តសៀមរាបទាំងមូល ដែលមានលើសពីការទស្សនាប្រាសាទសំដៅចូលរួមស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្តថាការមកដល់ទេសចរអន្តរជាតិរួមចំណែកទាំងការជួយដល់កំណើនសេដ្ឋកិច្ចជាតិនិងចំណូលដោយ ផ្ទាល់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរណ៍។
តាមការឱ្យដឹងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅ ខេត្តសៀមរាបបានបញ្ជាក់ថា ក្រសួងបានដាក់ចេញគោលដៅយុទ្ធសាស្ត្រចំនួន ៧ ទី១-ការអភិវឌ្ឍតំបន់ទេសចរណ៍អាទិភាពនៅខេត្តសៀមរាប, ទី២-ការអភិវឌ្ឍផលិតផល ទេសចរណ៍ថ្មីៗ, ទី៣-ការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍មកខេត្តសៀមរាប, ទី៤-ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប, ទី៥-ការគ្រប់គ្រងបរិស្ថាននៅខេត្តសៀមរាប,ទី៦-ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍នៅខេត្តសៀមរាប និងទី៧-ការពង្រឹងអភិបាលកិច្ចសម្រាប់ ទ្រទ្រង់ ការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាបដោយឈរលើអភិក្រមនៃការចូលរួម។
«ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប (២០២១-២០៣៥)» ក៏នឹងឆ្លុះបញ្ចាំងពីឆន្ទៈរបស់រាជរដ្ឋាភិបាលដែលចាត់ទុក «វិស័យទេសចរណ៍ជាមាសបៃតង» ក្នុងការចូលរួមដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច,ការលើកស្ទួយវប្បធម៌ជាតិ និងទ្រទ្រង់ដល់កិច្ចគាំពារបរិស្ថានប្រកបដោយប្រសិទ្ធភាពខ្ពស់និងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបនិងតំបន់ជុំវិញ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព (Alternative Tourism/Quality Destination) មានការគ្រប់គ្រងលើការអភិវឌ្ឍវិស័យទេសចរណ៍ច្បាស់លាស់និងកាត់បន្ថយផលប៉ះពាល់ ជាអវិជ្ជមានដល់តំបន់អង្គរនិងធនធានធម្មជាតិឱ្យបានជាអតិបរមាសំដៅទាក់ទាញភ្ញៀវទេសចរមកកម្សាន្តច្រើនដងពិសេសភ្ញៀវទេសចរកម្រិតខ្ពស់ ដើម្បីបង្កើននូវប្រភពចំណូលជូនជាតិ និងប្រជាពលរដ្ឋមូលដ្ឋាន។
តាមការព្យាករណ៍ក្នុងឆ្នាំ ២០៣៥ ទេសចរណ៍អន្តរជាតិនាំមកនូវចំណូលចំនួន ៤ ៧៦៥លានដុល្លារ និងទេសចរណ៍ជាតិនាំមកនូវចំណូលចំនួន ១,២៨០លានដុល្លារ។ ជារួមចក្ខុវិស័យរបស់ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២០-២០៣៥)» គឺ «ការក្តាប់យកមកវិញនូវមោទនភាពជាគោលដៅទេសចរណ៍ចម្បងបំផុតរបស់វិស័យទេសចរណ៍កម្ពុជានិងជាគោលដៅទេសចរណ៍ចម្បងក្នុងតំបន់អាស៊ីអាគ្នេយ៍»។
ដើម្បីសម្រេចបានចក្ខុវិស័យខាងលើនេះ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប (២០២១-២០៣៥)» បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន ៧ រួមមាន៖ ១៖ យុទ្ធសាស្ដ្រអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពខេត្តសៀមរាប, ២៖ យុទ្ធសាស្ដ្រវិនិយោគទេសចរណ៍ និងការអភិវឌ្ឍរបៀងទេសចរណ៍ថ្មីៗក្នុងខេត្តសៀមរាប, ៣៖ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ និងការតភ្ជាប់, ៤៖ យុទ្ធសាស្ដ្រពង្រឹងគុណភាព និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប, ៥៖ យុទ្ធសាស្ដ្រក្នុងការគ្រប់គ្រងបរិស្ថានខេត្តសៀមរាប, ៦៖ យុទ្ធសាស្ដ្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ខេត្តសៀមរាប, និង ៧៖ យុទ្ធសាស្ដ្រអភិបាល កិច្ចសម្រាប់ទ្រទ្រង់ ការអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប (ក្នុងនោះមានយុទ្ធសាស្ត្រចំនួន៤៦ សកម្មភាពអនុវត្តចំនួន១៥១ ដែលបានកំណត់រយៈពេលនៃការអនុវត្ត រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង)។
ជាមួយការបង្កើតយន្តការស្ថាប័នអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Destination Management Organisations – DMO’s) រួមសម្រាប់ខេត្តសៀមរាបហៅថា«គណៈ កម្មការអភិវឌ្ឍទេសចរណ៍សៀមរាប-អង្គរ»នឹងមានអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ដោយឡែក(Sub-DMO’s) អមគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរនេះ តាមតំបន់ទាំង៦ ដូចជា៖ ១.អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍(Sub-DMO)តំបន់ឧទ្យានជាតិភ្នំគូលែន,២.អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍(Sub-DMO)តំបន់ទេស ចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី, ៣.អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍(Sub-DMO)តំបន់បេតិកភណ្ឌអង្គរ, ៤.អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO)តំបន់ទីក្រុងសៀមរាប, ៥.អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍(Sub-DMO) តំបន់បឹងទន្លេសាប, ៦.អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMO) តំបន់ទីក្រុងសៀមរាបថ្មី (Grand Siem Reap) ក្រោមទម្រង់ជាតំបន់ទេសចរណ៍ពិសេសដែលមានអ្នកអភិវឌ្ឍក្រោមទម្រង់ជា PPP ៕
អត្ថបទ៖ណារី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ