Connect with us

ព័ត៌មានជាតិ

ខ្ចី​លុយ​គេ​មិន​សង​ហើយ ​យក​រូប​ម្ចាស់​បំណុល​ផុស​ហ្វេ​ស​ប៊ុ​ក​គំរាម​ទៀត​

បានផុស

នៅ

នារី​វ័យ​ក្មេង​ម្នាក់ ខ្ចី​លុយ​គេ​មិន​សង​ហើយ ថែមទាំង​ផុស​រូបម្ចាស់​បំណុល ភ្ជាប់​ជា​មួយ​ការ​សរសេរ​ពាក្យ​ពេចន៍​​បំផ្លើស​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ជុំវិញ​រឿងរ៉ាវ​ខាង​លើ​នេះ​ដែរ នារី​ខាងលើ​នោះ​មានឈ្មោះ ឆូយ តុងឈីង ភេទស្រី អាយុ​២០ឆ្នាំ​ ពីមុនស្នាក់​នៅ​ភូមិ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ(ផ្ទះជួល) មុខរបរមិនពិតប្រាកដ ​ត្រូវ​បាន​ម្ចាស់​បំណុល​ដាក់ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ប្តឹង​ពីបទ​គំរាម​។ ក្នុង​នោះ ក្រោយពី​នារី​​នោះ ​ខ្ចី​លុយ​ជនរងគ្រោះ​ជាច្រើន​ខែ​មិន​ព្រម​សង​។ បន្ថែម​ពី​នោះ ​ថែមទាំង​យក​រូប​ជនរងគ្រោះ​ផុស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ពោល​ពាក្យ​ឌឺដង​ផ្លែផ្កា និង​ជេរ​ប្រមាថ​ទៀត​ផង។

​ពាក់ព័ន្ធ​ករណី​នេះ ​បើ​តាម​សម្តី​ ជនរងគ្រោះ(ម្ចាស់បំណុល)​ បាន​បញ្ជាក់​ថា លុយ​ដែល​បាន​ឲ្យ​ទៅ​ខាង​ភាគី​ម្ខាង​ទៀត​ខ្ចី​នោះ​មាន​ចំនួន​តែ​១០០​ដុល្លារ​ទេ អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ។ តែ​ដល់​ពេល​ដែល​ខ្លួន​ទារ​លុយ​របស់​ខ្លួន​មកវិញ​ បែរ​ជា​អ្នក​ខ្ចី​មិន​សង។ ខ្លួន​ក៏បាន​ផុស​រូប​ទារ​លុយ​នារី​ដែល​ខ្ចី​លុយ​មិន​សង​នោះ​តែម្ដង​ប៉ុណ្ណោះ។ ​បន្ទាប់មក គេ​នៅ​តែ​មិន​សង ខ្លួន(ម្ចាស់បំណុល) ​ ក៏​គិត​ថា​ឈប់​ចង់​បាន​លុយ​ហ្នឹង​ហើយ ឲ្យ​វា​ចប់​ចុះ។

ម្ចាស់​បំណុល បន្ថែម​ថា ​នារី​ដែល​ខ្ចី​លុយ​ខាង​លើ មិន​ត្រឹមតែ​មិន​សង​ទេ ថែមទាំង​យក​រូប​របស់​ខ្លួន​(អ្នក​ឲ្យ​ខ្ចី​លុយ) ទៅ​ផុស​ហ្វេ​ស​ប៊ុ​ក ​ដើម្បី​គំរាមកំហែង​ និង​ឌឺដង​ផ្លែផ្កា​ឲ្យ​ប្តឹង​ប៉ូលិស​ថែម​ទៀត​ផង​។ អ្នក​ខ្ចី​លុយ​ខាង​លើ បាន​ប្រើ​សម្តី​និយាយ​ឡូយ​ ឌឺដង​ បញ្ជោះ​​ឲ្យ​​ម្ចាស់​លុយ​ប្តឹង​ទៀត។ ក្នុង​នោះ នៅលើ​អាខោន​នារី​ដែល​ខ្ចី​លុយ​នោះ ក៏បាន​ធ្វើការ​លុប​រាល់​ការ​ផុស​របស់ខ្លួន​មួយចំនួន​ថែម​ទៀត​ផង។​

ក្រោយពី​ឃើញ​បែបនេះ ​ជនរងគ្រោះ​ ក៏បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ច្បារអំពៅ​ទី​២ ដើម្បី​ហៅ​មក​ដោះស្រាយ​គ្នា​ជាបន្ទាន់។​ ​លុះ​ពេល​ម្ចាស់​លុយ​មក​ដាក់​ពាក្យបណ្ដឹង​នៅប៉ុស្តិ៍​ប៉ូលិស។ ប៉ូលិស​ក៏​ខល​ទៅ បែរជា​នារី​ដែល​ខ្ចី​លុយ​នោះ​បាន​បិទ​ទូរសព្ទ ហើយ​មិន​ដឹង​គេច​ដល់​ទី​ណា​ទេ​។ គ្រាន់​តែ​ដឹង​ថា នារី​ដែល​ខ្ចី​លុយ​ខាង​លើ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ តែ​មិន​ដឹង​ធ្វើ​អ្វី​នៅ​ឯណា​នោះ​ទេ។

ជនរងគ្រោះ បន្តទៀតថា ណា​មួយ​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រយ័ត្ន​ចំពោះ​បុគ្គល​ខាង​លើ​នេះផង ព្រោះ​តែ​ដើរ​បោក​គេ​ច្រើន​នាក់​មក​ហើយ​។

ទោះ​យ៉ាង​ណា​​ទាំងនេះគ្រាន់តែ​ជាអះអាងរបស់​​ភាគី​ម្ខាង​ប៉ុណ្ណោះ ​កម្ពុជាថ្មី​មិនអាច​សុំ​ការ​បំភ្លឺ​ពីភាគ​ីម្ខាងទៀត​បាន​នៅ​ឡើយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម