ព័ត៌មានជាតិ
ប្រព័ន្ធធារាសាស្ត្របុរាណ ដែលបន្សល់ទុករាប់ពាន់ឆ្នាំ នៅតំបន់រមណីយដ្ឋានអង្គរ អាចបញ្ចៀសបាននូវគ្រោះទឹកជំនន់យ៉ាងមានប្រសិទ្ធភាព
តាមព័ត៌មានមួយចំនួន តំបន់អង្គរទទួលរងនូវទឹកភ្លៀងយ៉ាងច្រើនជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បញ្ហានេះបានធ្វើឱ្យបរិមាណទឹកដែលហូរពីភ្នំគូលែន និងផ្នែកខាងជើង មានការកើនឡើងខ្ពស់ ដែលអាចបង្កជាទឹកជំនន់ ប៉ុន្តែបើតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងរមណីយដ្ឋានអង្គរ ក៏ដូចជាក្រុងសៀមរាប នឹងពុំមានបញ្ហានោះទេ ដោយសារតែប្រព័ន្ធធារាសាស្ត្របុរាណ អាចបញ្ចៀសបាននូវគ្រោះទឹកជំនន់នេះ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី២០ ខែតុលា នេះថា ទោះបីជាមានភ្លៀងធ្លាក់យ៉ាងណាក៏ដោយ ក៏មិនមានបញ្ហាអ្វីដែរ ហើយអ្វីដែលលោកហៅថា អត់បញ្ហានោះ គឺដោយសារតែទី១ ប្រព័ន្ធធារាសាស្ដ្របុរាណនេះអាចឲ្យអ្នកគ្រប់គ្រងទឹកអាចធ្វើការបង្វែរទឹកទៅតាមតម្រូវការរបស់ខ្លួនបាន។ មានន័យថា ក្នុងករណីយើងចង់រក្សាទុក យើងអាចបង្វែរតាមទីតាំងសំខាន់ៗរបស់យើងដូចជានៅបារាយណ៍ទឹកថ្លា បារាយណ៍ជ័យតដាក ដែលមានប្រាសាទនាគព័ន្ធនៅកណ្ដាល។
បើតាមលោក ឡុង កុសល បារាយណ៍ជ័យតដាក ដែលមានប្រាសាទនាគព័ន្ធនៅកណ្ដាលនេះ បានគោកស្ងួតរាប់រយឆ្នាំមកហើយ ប៉ុន្តែកាលពីឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរា បានបញ្ចូលទឹក ហើយបារាយណ៍នេះ ក៏បានមានទឹកជាប្រចាំរហូតមកដល់បច្ចុប្បន្ន។ ដូច្នេះប្រព័ន្ធធារាសាស្ត្រនេះ មានសារៈសំខាន់ក្នុងការរក្សាទឹកទុក។
លោក ឡុង កុសល អះអាងថា ក្រៅពីនោះក៏មានស្រះស្រង់ មានកសិន្ធុ នៅតាមប្រាសាទធំៗមួយចំនួន ដែលទីតាំងទាំងនោះ អាចរក្សាទឹកទុកបានយ៉ាងល្អប្រសើរ ហើយវាជាទឹកដែលបានយកមករក្សាទុក។ លោកថា នៅពេលដែលនាំទឹកមករក្សាទុកគ្រប់គ្រាន់ហើយ យើងអាចបង្វែរទឹកបង្ហូរចុះទៅខាងក្រោម ដោយបញ្ចៀសបានយ៉ាងមានប្រសិទ្ធភាពបំផុតនូវទឹកជំនន់នៅទីក្រុងសៀមរាប។
លោក ឡុង កុសល ថា នៅទីក្រុងសៀមរាប មិនអាចមានទឹកជំនន់ទេ ពីព្រោះទឹកនេះ នឹងហូបបង្វែរទៅតាមទីតាំងផ្សេងៗ ដូចជាតាមស្ទឹងរលួស ហូរចុះទៅទន្លេសាប ហើយក៏អាចបញ្ជូនទឹកនេះទៅតាមស្ទឹងពួក ស្ទឹងព្រះស្រុក ដើម្បីបង្វែរទឹកនេះ ចុះទៅទន្លេសាបបញ្ចៀសការទឹកជំនន់ផងដែរ “ដូច្នេះប្រព័ន្ធធារាសាស្ត្រនេះ នឹងមិនធ្វើឲ្យមានការព្រួយបារម្ភណាមួយទាក់ទងទៅនឹងទឹកជំនន់នៅទីក្រុងសៀមរាបនោះទេ”។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះ ជាប្រព័ន្ធធារាសាស្ដ្របុរាណ ដែលបុព្វបុរសយើងបានបន្សល់ទុករហូតមកដល់ពេលបច្ចុប្បន្ននេះ ជាង១ពាន់ឆ្នាំមកហើយ ប៉ុន្តែប្រព័ន្ធធារាសាស្ត្រនេះនៅតែមានប្រសិទ្ធភាព ហើយអ្វីដែលអាជ្ញាធរធ្វើអប្សរាធ្វើ គឺគ្រាន់តែកែលម្អបន្ថែមតែប៉ុណ្ណោះ ដូចជាការរៀបចំទំនប់ ទ្វារទឹក និងការស្ដារឡើងវិញតែប៉ុណ្ណោះ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព នេះតាមអ្នកនាំពាក្យ៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត