ព័ត៌មានជាតិ
អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ប្រជុំពិភាក្សាការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ខេត្តជាប់ដែនសមុទ្រ
ព្រះសីហនុ ៖ នាថ្ងៃពុធ ទី២០ ខែតុលាឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ឯកឧត្តម ឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានជួបប្រជុំពិភាក្សាការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ក្នុងខេត្តព្រះសីហនុ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុព្រះ ដោយមានការចូលរួមពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ដ មេបញ្ជាកងរាជអាវុធហត្ថខេត្ត មេបញ្ជាតំបន់ប្រតិបត្តិការសឹងរងខេត្ត និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ ធ្វើឡើងដើម្បីបន្សាបនូវព័ត៌មានដែលអាចជះឥទ្ធិពលដល់មុខមាត់ខេត្តព្រះសីហនុ ដែលជាខេត្តប៉ូលទេសចរណ៍មួយដ៏សំខាន់ នៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសដើម្បីបង្កលក្ខណៈសន្តិសុខ សុវត្ថិភាពល្អ មុនពេលបើកឱ្យដំណើរការវិស័យទេសចរណ៍ឡើងវិញ ក្រោយពេលវិស័យនេះបានផ្អាកស្ទើរទាំងស្រុងដោយវិបត្តិកូវីដ-១៩៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍១ សប្តាហ៍ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត