ព័ត៌មានជាតិ
ទឹកត្រីបុកកោះកុងនឹងមានវត្តមាននៅលើទីផ្សារក្រុងវៃណានខេត្តសានស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន
រដ្ឋបាលខេត្តកោះកុងគ្រោងនាំយកផលិតផលទឹកត្រីកោះកុងដែលជាផលិតផលរបស់សមាគមន៍នារីតំបន់រមណីយដ្ឋានធម្មជាតិពាមក្រសោបទៅកាន់ទីផ្សារក្នុងក្រុងវៃណាន ខេត្តសានស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន។ ហើយផលិតផលនេះនឹងដាក់បង្ហាញនៅក្នុងសន្និសីទអនឡាញមួយទាក់ទងនឹងសប្តាហ៍ទំនាក់ទំនងបេតិកភណ្ឌអរូបីអន្តរ ជាតិលើកទី០១ (វៃណាន-សានស៊ី) រវាងខេត្តកោះកុងនិងក្រុងវៃណាន នៅថ្ងៃទី ២៩ ខែតុលាខាងមុខនេះ។

ក្នុងគោលបំណងលើកកំពស់ផលិតផលដែលជាស្នាដៃរបស់នារីខ្មែរក្នុងខេត្តលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងនឹងនាំយកស្នាដៃផលិតផលទឹកត្រីបុកកោះកុងនេះ ទៅធ្វើបទបង្ហាញនៅក្នុងសន្និសីទអនឡាញដែលទាក់ទងនឹងសប្តាហ៍ទំនាក់ទំនងបេតិកភណ្ឌអរូបីអន្តរជាតិលើកទី ០១(វៃណាន-សានស៊ី)រវាងខេត្តកោះកុង និង ក្រុងវៃ ណាន នៅថ្ងៃទី២៩ តុលា ២០២១ ខាងមុខនេះដើម្បីឆ្ពោះទៅកាន់ទីផ្សារនៅសាធារណរដ្ឋប្រជាមានិតចិន។
លោកស្រី សុក្រ កក្កដា អនុប្រធានការិយាល័យទំនាក់ទំនងសាធារណៈនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងនៅថ្ងៃទី ២០ ខែតុលា នេះថា ផលិតផលទឹកត្រីបុកកោះកុងនឹងមានវត្តមាននៅលើទីផ្សារក្នុងក្រុងវៃណានខេត្តសានស៊ីក្រោយពីសន្និសីទអនឡាញមួយទាក់ទងនឹងសប្តាហ៍ទំនាក់ទំនងបេតិកភណ្ឌអរូបីអន្តរជាតិលើកទី០១(វៃណាន -សានស៊ី) រវាងខេត្តកោះកុងនិងក្រុងវៃណាន។
លោកស្រីបានបន្តថា រដ្ឋបាលខេត្តកោះកុងបានបើកកិច្ចប្រជុំពិភាក្សាដើម្បីចងក្រងឯកសារទាក់ទងនឹងសម្បត្តិបេតិកភណ្ឌអរូបីត្រៀមចូលធ្វើសន្និសីទអនឡានជាមួយភាគីក្រុងវៃណាននៃសាធារណរដ្ឋប្រជាមានិតចិនកាលពី១៩ខែតុលា។ ក្នុងកិច្ចប្រជុំពិភាក្សានោះនាយករដ្ឋបាលសាលាខេត្តកោះកុងបានសម្រេចជ្រើសរើសយកផលិតផលទឹកត្រីបុក កោះកុងជាសម្បត្តិបេតិកភណ្ឌអរូបីរបស់ខេត្តដែលបានកើតមានតាំងពីយូរយារណាស់មកហើយនិងជាមុខម្ហូបមួយបែបដែលបានបន្សល់ទុកពីដូនតាមដោយភ្ជាប់ទៅដោយ ទំនៀមទម្លាប់នៃការផលិតទឹកត្រីដែលជាប្រពៃណីរបស់ប្រជាពលរដ្ឋខេត្តកោះកុង។

លោកស្រី សុក្រ កក្កដា នៅក្នុងការចុះពិនិត្យសកម្មភាពផលិតទឹកត្រីបុកកោះកុងរបស់សមាគមន៍នារីតំបន់រមណីយដ្ឋានធម្មជាតិពាមក្រសោបបានបញ្ជាក់ថា ផលិតផលទឹកត្រី បុកកោះកុងអាចនឹងមានឱកាសនាំចេញទៅកាន់ទីផ្សារនៅក្នុងក្រុងវៃណាននៃសាធារណរដ្ឋប្រជាមានិតចិនជាក់ជាពុំខានឡើយ ខណៈទឹកត្រីបុកកោះកុងកំពុងមានឈ្មោះបោះ សំឡេងនិងមានទីផ្សារល្អនៅទូទាំងប្រទេស។
លោកស្រី ឡឹម អៀរ ប្រធានសមាគមកែច្នៃផលិតផលទឹកត្រីបុកកោះកុងតំបន់រមណីយដ្ឋានធម្មជាតិពាមក្រសោបបានឲ្យថា ការផលិតទឹកត្រីបុកកោះកុងនេះគឺជាចំណេះដឹងដែលបានរក្សាទុកតៗគ្នាពីមួយជំនាន់មកដល់មួយជំនាន់រហូតមកដល់បច្ចុប្បន្នហើយភ្ញៀវទេសចរតែងតែសួររកទិញទឹកត្រីបុកកោះកុងជារៀងរាល់ពេលដែលពួកគេមក លេងកំសាន្តនៅខេត្តកោះកុងជាពិសេសទេសចរណ៍ដែលមានលេងនៅតំបន់ពាមក្រសោប ព្រោះតែវាមានរសជាតិឆ្ងាញ់ជាងទឹកត្រីបុកនៅកន្លែងផ្សេងៗ។
លោកស្រី ឡឹម អៀរ បន្តថា ដើមឡើយប្រជាសហគមន៍អាចលក់ទឹកត្រីបុកកោះកុងឲ្យភ្ញៀវទេសចរបានប្រមាណ ៥០ ដបក្នុងមួយថ្ងៃដោយក្នុងមួយដបតម្លៃ ៥,០០០ រៀលតែ ប៉ុណ្ណោះប៉ុន្តែដោយសាររសជាតិនៃទឹកត្រីបុកកោះកុងធ្វើឲ្យអតិថិជនចូលចិត្ត បច្ចុប្បន្នមានការបញ្ជាទិញកើនឡើងជាបន្តបន្ទាប់ពីភ្ញៀវតាមបណ្តាខេត្តផ្សេងៗធ្វើឲ្យការផលិត មានការមមាញឹកយ៉ាងខ្លាំង ពេលខ្លះផលិតស្ទើរមិនទាន់តាមការបញ្ជាទិញទៀតផង។
គួររលឹកថា ខេត្តកោះកុងនៃព្រះរាជាណាចក្រកម្ពុជានិងក្រុងវៃណានខេត្តសានស៊ីនៃសាធារណរដ្ឋប្រជាមានិតចិនបានចុះហត្ថលេខាលើខ្លឹមសារព្រៀងកំណត់ហេតុស្ដីពីការអភិវឌ្ឍន៍ទំនាក់ទំនងទីក្រុងជាបងប្អូនរវាងខេត្តកោះកុងនៃព្រះរាជាណាចក្រកម្ពុជានិងក្រុងវៃណានខេត្តសានស៊ីនៃសាធារណរដ្ឋប្រជាមានិតចិនដោយបានពិភាក្សាទៅលើវិស័យ សំខាន់ៗមួយចំនួនកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០៕


-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច