ព័ត៌មានជាតិ
រន្ទះបាញ់ សម្លាប់សត្វគោអស់ ១១ក្បាល នៅខេត្តបាត់ដំបង
យ៉ាងហោចណាស់ ក៏មានសត្វគោចំនួន ១១ក្បាលដែរ បានងាប់ភ្លាមៗ ដំណាលគ្នា ខណ:ដែលមានរន្ទះដ៏សាហាវមួយ បានកើតឡើងនៅពេលមេឃ កំពុងធ្លាក់ភ្លៀង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុច វាលបង្គោលអង់តែនទូរស័ព្ទ ដូនប្រេ ស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
បើតាមសម្តីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ បាននិយាយថា នៅពេលនោះ គឺមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ស្រាប់តែគេបានឮសម្លេងរន្ទះ ស្ទើរបែកក្រដាសត្រចៀក ព្រមទាំងមានក្លិនឈ្លៀមផងដែរ ស្រាប់តែឃើញសត្វគោដែលពួកគាត់ចិញ្ចឹម នៅក្នុងក្រោលបានដួលដេករដូករណែល ទើបបង្កទៅជាការភ្ញាក់ផ្អើលតែម្តង។
សរុបសត្វគោ ដែលងាប់មានចំនួន ១១ក្បាលនោះ ជារបស់ឈ្មោះ ម៉ៅ រឿត ងាប់ចំនួន ៤ក្បាល (ញី៣ក្បាល)។ ម៉ៅ រ័ត្ន ងាប់ចំនួន ២ក្បាល (ញី១ក្បាល)។ ម៉ៅ ណា ងាប់ចំនួន ២ក្បាល (ញីទាំង២ក្បាល)។ ម៉ៅ រុន ងាប់ចំនួន ១ក្បាល (ញី)។ និង ម៉ៅ រ: ងាប់ចំនួន ២ក្បាល (ញីទាំង២ក្បាល) ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ