ព័ត៌មានជាតិ
សមត្ថកិច្ចចាប់ខ្លួនក្មេងទំនើង ៤នាក់ ក្រោយធ្វើសកម្មភាពគប់កញ្ចក់រថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ ៥
សកម្មភាពគប់កញ្ចក់រថយន្ត បានកើតឡើងជាញឹកញាប់ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង ដែលតម្រូវឲ្យសមត្ថកិច្ចបើកការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនក្មេងទំនើង បានចំនួន ៤នាក់។
គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨យប់ នៅចំណុចលើផ្លូវជាតិលេខ ៥ ក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល មានករណីគប់កញ្ចក់រថយន្តមួយ កើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្តម៉ាក Fuso បណ្តាលឲ្យ បែកកញ្ចក់ខាងមុខខ្ទេច។
លុះដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៨ និង៣០នាទី នៅចំណុចភូមិជ្រោយស្ដៅដដែល ក្នុងឃុំជ្រោយស្ដៅ ស្រុកថ្មគោល ក៏មានករណីគប់កញ្ចក់រថយន្ត ១លើកទៀត បណ្ដាលឲ្យបែកកញ្ចក់រថយន្តចំនួន ៣គ្រឿង។
ក្រោយពេលកើតហេតុ ករណីគប់កញ្ចក់រថយន្តទាំង ២លើកខាងលើ កម្លាំងជំនាញបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងកំណត់បានមុខសញ្ញាចំនួន ៤នាក់៖
១.ឈ្មោះ ឡោ សុជាតិ ហៅ បឿក ភេទប្រុសអាយុ២០ឆ្នាំ ២.ឈ្មោះ សុវណ្ណ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ ជួន សុខសាន្ត ហៅ ម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំ និង៤.ឈ្មោះ ចាន់ សុជា ភេទប្រុស អាយុ១៩ឆ្នាំ។ ជនទាំង៤នាក់ រស់នៅភូមិជ្រោយស្តៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញា កែវ សុជាតិ ទើបសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង។
ក្រោយពីបានធ្វើការសាកសួរ គឺជនសង្ស័យទាំង ៤នាក់ខាងលើ បានឆ្លើយភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តទាំង ២លើកពិតប្រាកដមែន ដោយបច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងជំនាញរៀបចំឯកសារ ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ