Connect with us

ព័ត៌មានជាតិ

លួចស៊ីម៉ង់ត៍លក់រាប់ឆ្នាំត្រូវដំណាងក្រុមហ៊ុនដឹងរឿងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ

បានផុស

នៅ

ជនសង្ស័យចំនួន៣នាក់ដែលជាតៃកុងរថយន្តដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ត្រូវបានដំណាង ក្រុមហ៊ុនចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ក្រោយពីដឹងថាជនសង្ស័យទាំង ៣រូបនោះលួចស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនយកទៅលក់ឲ្យក្រុមហ៊ុនផ្សេងអស់រយះពេលជាច្រើនឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទីល្ងាច ត្រង់ចំណុច ក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ គ្រុប ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ​ជនសង្ស័យដែលឃាត់ខ្លួនបានទី០១ឈ្មោះ ហយ ហាញ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ បើករថយន្ត ស្នាក់នៅផ្ទះជួល ភូមិសំប៊ួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី០២ឈ្មោះ អុល អន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិកណ្តាល ឃុំលំហាច ស្រុក អង្គស្នួល ខេត្តកណ្តាល។ ទី០៣ឈ្មោះ ហយ បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើករថយន្ត ស្នាក់នៅភូមិអង្គដូនពិស ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ចំណែកជនរងគ្រោះឈ្មោះ ងិន សុផារិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាប្រធានរដ្ឋបាលក្រុមហ៊ុន ស៊ីហ៊ូហ៊ុយ ស្នាក់ នៅផ្ទះជួល ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តំណាងឱ្យ ក្រុមហ៊ុន ស៊ី ហ៊ូហ៊ុយ គ្រុប។

បើតាមសម្ដីពីឈ្មោះ សំ សត្យា ភេទប្រុស អាយុ៣០ឆ្នាំ ជាមេការរបស់ក្រុមហ៊ុន ស៊ីហ៊ូហុយ គ្រុប បានអោយដឹងថា កាលពីដើមឆ្នាំ២០២០(មិនចាំច្បាស់) ជនសង្ស័យទាំង៣នាក់ជាអ្នកបើករថយន្តដឹកស៊ីម៉ង់ត៍ចេញពីក្រុមហ៊ុន ស៊ី ហ៊ូហ៊ុយ គ្រុប ស្ថិតនៅភូមិសំប៊ួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ទៅដឹកស៊ីម៉ង់ត៍ពីរោងចក្រចក្រីទីង នៅខេត្តកំពតមករាជធានីភ្នំពេញ ។ ប៉ុន្តែពេលជនសង្ស័យទាំង៣នាក់ខាងលើបើករថយន្តដឹកស៊ីម៉ង់ត៍យកទៅដាក់តាមដេប៉ូក្នុងរាជធានីភ្នំពេញ ពួកគេ (ជនសង្ស័យ)បានលួចបូមស៊ីម៉ង់ត៍យកទៅលក់ឱ្យម៉ូយផ្សេៗក្នុង១លើកៗអស់ចំនួនពី៥០គីឡូក្រាមទៅ៣០០គីឡូ ក្រាម។

នៅពេលបុគ្គលិករបស់ក្រុមហ៊ុនទៅទូទាត់លុយពីភ្ញៀវនៅតាមដេប៉ូនីមួយៗ​ ភ្ញៀវបានឱ្យវិក្កយបត្រទូទាត់លុយបាត់ ស៊ីម៉ង់ត៍ក្នុង១រថយន្តអស់ពី៥០គីឡូក្រាមទៅ៣០០គីឡូក្រាម ។ ពេលនោះខាងក្រុមហ៊ុនបានហៅជនសង្ស័យខាងលើមកធ្វើការសួរនាំ តែពួកគេ(ជនសង្ស័យ)បានឆ្លើយថា ការបាត់ ស៊ីម៉ង់ត៍ បណ្តាលមកពីជញ្ជីងថ្លឹងឡើងនិងជញ្ជីងថ្លឹងចុះ។

ក្រោយពីបានលឺអ្នកទាំង៣ឆ្លើយដូចនេះបុគ្គលិកក្រុមហ៊ុន បានទៅធ្វើការត្រួតពិនិត្យជញ្ជីងនៅតាមដេប៉ូនីមួយៗឃើញថា ជញ្ជីងមានភាពប្រក្រតីត្រឹមត្រូវជាធម្មតា ។លុះដល់ថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង០៦និង០០នាទីល្ងាច ប្រធានក្រុមហ៊ុនបានហៅជនសង្ស័យទាំង៣នាក់ ខាងលើមក ធ្វើការសួរនាំម្តងទៀត ទើបពួកគេ (ជនសង្ស័យ) បានឆ្លើយសារភាពថា ពួកគេ(ជនសង្ស័យ) ពិតជាបានលួចបូមស៊ីម៉ង់ត៍ របស់ក្រមហ៊ុនយកទៅលក់ឱ្យម៉ូយផ្សេងៗកាលពីអំឡុងឆ្នាំ២០១៨ប្រាកដមែន រួចបុគ្គលិកក្រុមហ៊ុនក៏បានធ្វើការត្រួត​ពិនិត្យទៅលើស៊ីម៉ង់ត៍ដែលបានបាត់ឃើញថា ចាប់ពីឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន មានការបាត់បង់ស៊ីម៉ង់ត៍ ជាង១៩៨ តោន គិតជាទឹកប្រាក់សរុបចំនួន ១៤,៨៥០ដុល្លារ(មួយម៉ឺនបួនពាន់ប្រាំបីរយហាសិបដុល្លារអាមេរិក) ។លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ដំណាង ក្រុមហ៊ុននិងចម្លើយសារភាពរបស់ជនសង្ស័យ​ សមត្ថកិច្ចខណ្ឌដង្កោបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៥ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម១០ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៨ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

Sokha Hotels

ព័ត៌មានពេញនិយម