ព័ត៌មានជាតិ
ប៉ុន្មានលក្ខខណ្ឌត្រូវដឹង ជនជាតិខ្មែរនៅបរទេស ដែលចង់វិលចូលស្រុកវិញ
ក្រសួងសុខាភិបាលបានចេញនីតិប្រតិបត្តិស្តង់ដាការធ្វើចត្តាឡីស័កសម្រាប់អនុវត្តលើអ្នកដំណើរចូលប្រទេសកម្ពុជា ក្នុងបរិបទការប្រយុទ្ធជំងឺកូវីដ ១៩។
នីតិវិធីប្រតិបត្តិស្តង់ដាស្តីពីការធ្វើចត្តាឡីស័ករបស់អ្នកដំណើរមកពីបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានបានពេញលេញ ត្រូវបានរៀបចំឡើងក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពសាធារណៈ។

នីតិវិធីប្រតិបត្តិស្តង់ដានេះកំណត់លក្ខខណ្ឌធ្វើដំណើរ និងការអនុវត្តវិធានការសុខាភិបាលនិងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជាដែលរួមមាន (១) ភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលត្រឡប់ពីបំពេញ បេសកកម្មនៅក្រៅប្រទេស (២) អ្នកដំណើរជាមន្ត្រីរាជការ ដែលត្រឡប់ពីបំពេញបេសកកម្មផ្លូវការនៅក្រៅប្រទេស និងក្រុមគ្រួសារ (៣) មន្ត្រីការទូតបរទេស និងមន្ត្រីអនុវត្តគម្រោង សហប្រតិបត្តិការផ្លូវការ និងក្រុមគ្រួសារ (៤) អ្នកដំណើរបរទេសដែលជាវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស បុគ្គលិកក្រុមហ៊ុន និងក្រុមគ្រួសារ ដែលមានការធានាឬការអញ្ជើញ (៥) អ្នកដំណើរទូទៅជាជនជាតិខ្មែរ ឬជនបរទេស និង (៦) អ្នកដំណើរគ្រប់ប្រភេទ ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមិនទាន់ចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។
ដោយឡែកកម្ពុជាថ្មី សូមលើតែលក្ខខណ្ឌអនុវត្តលើអ្នកដំណើរជនជាតិខ្មែរទូទៅនៅបរទេសដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលមានបំណងចង់ធ្វើដំណើរចូលស្រុកវិញ ដោយអនុវត្តតាមគោលការណ៍ថ្មីរបស់ក្រសួងសុខាភិបាលកម្ពុជា។
>លក្ខខណ្ឌធ្វើដំណើរ៖
មុនពេលធ្វើដំណើរមកដល់កម្ពុជា អ្នកដំណើរត្រូវត្រៀមឱ្យរួចរាល់នូវឯកសារ ដូចខាងក្រោម៖
– វិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវី៨-១៩ ក្នុងរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬទីសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា
-ត្រូវមានបណ្ណឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវី១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ប្រភេទវ៉ាក់សាំង និងកាលបរិច្ឆេទនៃការចាក់វ៉ាក់សាំង
-ទិដ្ឋាការប្រភេទ K ក្នុងករណីអ្នកដំណើរជាជនជាតិខ្មែរកាន់លិខិតឆ្លងដែនបរទេស។ ការស្នើសុំទិដ្ឋាការត្រូវធ្វើឡើងមុនចេញដំណើរមកកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាមិនទាន់អនុញ្ញាតឱ្យមានទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) នៅឡើយ។ អ្នកដំណើរដែលកាន់លិខិតឆ្លងដែន នៃប្រទេសដែលមិនតម្រូវឱ្យស្នើសុំទិដ្ឋាការ អាចធ្វើដំណើរមកកម្ពុជា ដោយមិនចាំបាច់ស្នើសុំទិដ្ឋាការទេ
-ឯកសារបញ្ជាក់ការកក់សណ្ឋាគារ ក្នុងករណីអ្នកដំណើរចង់ធ្វើចត្តាឡីស័កនៅសណ្ឋាគារ ដែលទទួលសេវាកក់តាមអនឡាញ។
ពេលមកដល់ច្រកទ្វារចេញ-ចូលប្រទេសកម្ពុជា អ្នកដំណើរត្រូវបង្ហាញគ្រប់ឯកសារពាក់ព័ន្ធខាងលើ។
>ការអនុវត្តវិធានការសុខាភិបាលនិងការធ្វើចត្តាឡីស័ក
បន្ទាប់ពីទទួលបានការត្រួតពិនិត្យឯកសារតម្រូវដូចខាងលើ អ្នកដំណើរនឹងត្រូវបានពិនិត្យសុខភាព និងយកសំណាកដោយមន្ត្រីសុខាភិបាល មុនទៅសណ្ឋាគារឬទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ដើម្បីធ្វើចត្តាឡីស័កក្នុងរយៈពេល ៧ ថ្ងៃ៖
-ក្នុងករណីលទ្ធផលតេស្តលើកទី១ ដោយប្រើ Rapid Test (នៅពេលមកដល់កម្ពុជា) វិជ្ជមានកូវីដ-១៩ អ្នកដំណើរនឹងត្រូវដាក់ឱ្យរង់ចាំនៅកន្លែងដាច់ដោយឡែក (Isolation Area) ដែលកំណត់ដោយក្រសួងសុខាភិបាល និងរង់ចាំលទ្ធផល PCR។ នៅពេលបានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ អ្នកជំងឺអាចដាក់ឱ្យព្យាបាល ឬបញ្ជូនទៅទីកន្លែងព្យាបាល ដែលអនុញ្ញាតដោយក្រសួងសុខាភិបាល។ ក្នុងករណីអវិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវបន្តធ្វើចត្តាឡីស័ករយៈពេលចំនួន ៧ ថ្ងៃ ហើយអ្នកដំណើរត្រូវទទួលការយកសំណាកលើកទី២ ធ្វើតេស្ត PCR នៅថ្ងៃទី៦។
-ក្នុងករណីលទ្ធផលតេស្តលើកទី១ ដោយប្រើ Rapid Test អវិជ្ជមានកូវីដ-១៩ អ្នកដំណើរត្រូវបន្តធ្វើចត្តាឡីស័ករយៈពេលចំនួន ៧ថ្ងៃ ហើយអ្នកដំណើរត្រូវទទួលការយកសំណាកលើកទី២ ធ្វើតេស្ត PCR នៅថ្ងៃទី៦។ ក្នុងករណីលទ្ធផលបញ្ជាក់ថា វិជ្ជមានកូវី-១៩ ត្រូវបញ្ជូនទៅព្យាបាល នៅមណ្ឌល ព្យាបាលឬព្យាបាល នៅតាមផ្ទះ តាមការកំណត់ដោយក្រសួងសុខាភិបាល ដោយអនុលោមតាមនីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវី៥-១៩ នៅតាមផ្ទះ។ ក្នុងករណីលទ្ធផលបញ្ជាក់ថា អវិជ្ជមានកូវី៨-១៩ ត្រូវបញ្ចប់ការធ្វើចត្តាឡីស័ក។
ក្នុងករណីអ្នកដំណើរមានបំណងប្រើប្រាស់សេវាចត្តាឡីស័កនៅសណ្ឋាគារបង់ថ្លៃសេវាដោយខ្លួនឯង មន្ត្រីសម្របសម្រួលនៅច្រកចេញ-ចូលប្រទេសរៀបចំឱ្យអ្នកដំណើរបានទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារ បន្ទាប់ពីបានយកសំណាករួចរាល់។
ក្នុងករណីអ្នកដំណើរសុខចិត្តស្នាក់នៅសណ្ឋាគារដែលកំណត់ដោយក្រសួងសុខាភិបាល ការចំណាយ ជាបន្ទុករបស់រដ្ឋ។
ក្នុងករណីគេហដ្ឋានរបស់អ្នកដំណើរជាជនជាតិខ្មែរខាងលើ មានភាពសមស្របដល់ការធ្វើចត្តាឡីស័ក ស្របតាមវិធានការចត្តាឡីស័កនៅផ្ទះ អ្នកដំណើរអាចស្នើសុំមកអនុគណៈកម្មការទី២ យ៉ាងតិច ៣ថ្ងៃនៃថ្ងៃធ្វើការ មុនពេលមកដល់កម្ពុជា ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះ។ ក្រោយពីពិនិត្យលើការស្នើសុំ អនុគណៈកម្មការទី២ អាច បដិសេធឬឯកភាពអនុញ្ញាតដោយភ្ជាប់នូវលក្ខខណ្ឌ និងវិធានសុខាភិបាលសម្រាប់អ្នកដំណើរអនុវត្តដោយការ ទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន។
កំណត់សម្គាល់៖ អ្នកដំណើរជនជាតិខ្មែរ ដែលជា វិនិយោគិន បុគ្គលិកជំនាញបច្ចេកទេស និងក្រុមគ្រួសារ និងមានការធានា ឬការអញ្ជើញពីដៃគូក្នុងស្រុក ដែលជានីតិបុគ្គលស្របច្បាប់ មានការចុះបញ្ជី និងបង់ពន្ធត្រឹមត្រូវ នៅកម្ពុជា ក៏អាចធ្វើការស្នើលិខិតបញ្ជាក់លើការធានា ឬការអញ្ជើញ តាមយន្តការ ដែលបានរៀបរាប់នៅចំណុចទី៤ ខាងលើដែរ ដើម្បីទទួលបានការធ្វើចត្តាឡីស័កចំនួន ៣ថ្ងៃ។

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល