ព័ត៌មានជាតិ
ដុតបំផ្លាញគ្រឿងបរិភោគជិតកន្លះតោន បន្ទាប់ពីដកហូតពីអាជីវករតាមផ្សារជាប់ព្រំដែន
គ្រឿងឧបភោគបរិភោគជិតកន្លះតោន ត្រូវបានរឹបអូសពីអាជីវករលក់ដូរតាមផ្សារជាប់ព្រំដែនកម្ពុជាថៃ នឹងធ្វើការដុតកម្ទេចចោលនៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ឋិតភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ(ហៅ ក.ប.ប)បានប្រាប់ឲ្យដឹងថា ទំនិញដែលធ្វើការដុតបំផ្លាញចោលជាទំនិញចម្រុះជាគ្រឿងបរិភោគខូចគុណភាព និងហួសកាលបរិច្ឆេទហើយត្រូវបានច្បាប់ហាមឃាត់មានចំនួនជិតកន្លះតោនរួមមានកម្ទេចមី ទឹកក្រូច នំក្មេងៗជាដើម។ លោកបានបន្តឲ្យដឹងទៀតថា ការដុតនេះផងដែរ ក៏បានការអនុញាតពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីមន្ត្រីជំនាញបានចុះពិនិត្យដោយ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ដកហូតកាលពីព្រឹកថ្ងៃទី២ធ្នូ ឆ្នាំ២០២០ នៅតាមផ្សារនិងឃ្លាំងលក់ទំនិញនៅផ្សារបឹងត្រកួន និងផ្សារអូរបីជាន់ ដែលផ្សារទាំងពីរនេះ ស្ថិតនៅជាប់ព្រំដែនកម្ពុជា ថៃ។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ទៀតថា ទំនិញទាំងអស់បើប្រជាពលរដ្ឋទិញយកទៅបរិភោគវានឹងធ្វើឲ្យប៉ះពាល់សុខភាពប្រឈមគ្រោះថ្នាក់ជាពិសេសក្មេងៗទិញបរិភោគ។ជាមួយគ្នានេះ លោកប្រធាន(កបប)សូមឲ្យអាជ្ញាធរសមត្ថកិច្ចជួយផ្សព្វផ្សាយដល់អាជីវករ ប្រជាពលរដ្ឋឲ្យពួកគាត់យល់ពីអ្វី ដែលខូចគុណភាពនិងអ្វីដែលខុសច្បាប់ឲ្យគាត់បានយល់កិច្ចផុតពីការប៉ះពាល់សុខភាព៕
អត្ថបទ៖ អពៅ
សូមចុចអាន៖ ផ្អើលឆុល !! ចូលហាងម៉ាស្សាបាត់លុយអស់៥០០០ដុល្លារ មួយរំពេច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ