ព័ត៌មានជាតិ
ចាប់គ្រឿងញៀន ២ ការ៉ុងធំ ដឹកតាមម៉ូតូ ថ្លឹងទៅជាង ៤២ គីឡូក្រាម
ខេត្តស្ទឹងត្រែង៖ ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនដឹកតាមម៉ូតូចូលមកទឹកដីកម្ពុជា ត្រូវបានកម្លាំងយោធាការពារព្រំដែននៃតំបន់ប្រតិបត្តិការសឹករងខេត្តសហការជាមួយកំលាំងអាវុធហត្ថខេត្តធ្វើការបង្ក្រាបបាន៤២កញ្ចប់ធំ ស្មើនឹងប្រមាណ៤២ គីឡូក្រាម។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺថ្ងៃទី ២៣ខែតុលាឆ្នាំ ២០២០ត្រង់ចំណុចចន្លោះបង្គោលលេខ០៣៤និង០៣៥ស្ថិតក្នុងតំបន់ភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ។
លោកឧត្តមសេនីយ៍ទោអៀង វ៉ាន់ឌីមេបញ្ជាការអាវុធហត្ថខេត្តបានដឹងថា ករណីបង្រ្កាបគ្រឿងញៀននេះ កម្លាំងយោធានិងកម្លាំងអាវុធហត្ថខេត្ត បានធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវជាយូរមកហើយដោយសារចំណុចខាងលើនោះ ក្រុមឧក្រិដ្ធជនតែងតែធ្វើសកម្មភាពយកគ្រឿងញៀនឆ្លងដែន ខណៈដែលកំពុងល្បាត ក្រុមឧក្រិដ្ឋជនបានជិះម៉ូតូឌុបគ្រឿងញៀនចំនួនពីរការ៉ុងឆ្លងដែនចូលមកទឹកដីកម្ពុជា។
ឧត្តមសេនីយ៍ទោបានបន្តទៀតថា បន្ទាប់មកកម្លាំងសមត្ថកិច្ចបានពង្រាយកម្លាំងត្រៀមធ្វើការបង្ក្រាបតែឧក្រិដ្ធជនគ្រឿងញៀនហាក់បីដូចជាដឹងខ្លួនបានដួលម៉ូតូហើយរត់គេចចូលទៅក្នុងទឹកដីប្រទេសឡាវវិញបាត់ស្រម៉ោល ។ដោយបន្សល់ទុកតែមធ្យោបាយដឹកជញ្ជូនរួមនិងវត្ថុតាងគ្រឿងញៀនចំនួនពីរការ៉ុង និងបានធ្វើការរឹបអូសដឹកជញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីត្រួតពិនិត្យ។
លោកឧត្តមសេនីយ៍ទោបន្តថា:ក្រោយការត្រួតពិនិត្យយើងរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន ៤២បញ្ចប់ ក្នុងមួយកញ្ចប់ថ្លឹងឃើញខ្លះលើសមួយគីឡូនិងខ្លះទៀតស្ទើរមួយគីឡូបើតាមការប៉ាន់ស្មានគ្រឿងញៀនទាំង ៤២កញ្ចប់អាចមានទម្ងន់ប្រមាណ ៤២ គីឡូក្រាម។
គ្រឿងញៀនបានធ្វើតេស្តបឋមចំពោះមុខព្រះរាជអាជ្ញារងលោកវង្ស សាវ៉ាតឯការអមសាលាដំបូងខេត្តស្ទឹងត្រែង រកឃើញថាពិតជាមានសារធាតុញៀន កម្រិតមធ្យម។
បច្ចុប្បន្នគ្រឿងញៀនត្រូវបានធ្វើការវេចខ្ចប់ដើម្បីបញ្ជូនទៅកាន់អាជ្ញាធរជាតិត្រួតពិនិត្យមើលធ្វើតេស្តបន្តបញ្ជាក់ តើគ្រឿងញៀននោះមានសារធាតុញៀនពិតប្រាកដ 100% មែនដែរឬទេ។ចំណែកក្រុមឧក្រិដ្ឋជនដែលធ្វើការដឹកជញ្ជូនគ្រឿងញៀន ហើយរត់គេចខ្លួននោះ ព្រះរាជអាជ្ញាបានឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្តដើម្បីរកមុខជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ៖ ងិនលីម
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង