Connect with us

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ ក្រសួងធនធានទឹក ថា ការបើកទ្វារទឹកនៅទំនប់សេកសក មិនប៉ះពាល់ដល់ប្រជាពលរដ្ឋទេ

បានផុស

នៅ

មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីម្សិលមិញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានជូនដំណឹងពីការបើកទ្វារទឹកអាងទំនប់ពហុបំណង (សេកសក) បាត់ដំបង ដើម្បីបន្ធូរបរិមាណទឹក ដែលពេញអាង ហើយការបើកនេះ​ដោយសារផ្នែកខាងលើ គឺនៅស្រុកសំឡូត មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលធ្វើអោយអាងស្តុកទឹកឡើងពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់កម្ពុជាថ្មីនាព្រឹកនេះថា ស្ថានភាពនៅទំនប់ពហុបំណង (សេកសក) ក៏ដូចជានៅដងស្ទឹងសង្កែមិនមានបញ្ហាអ្វីទេ ហើយការបើកទ្វាទឹកគ្រាន់តែជាការរំដោះចេញអាងខ្លះៗតែប៉ុណ្ណោះ។ លោកថា នៅទីនោះយើងបានបើកទ្វាទឹកចំនួន៤ កំពស់១ ម៉ែត្រ ហើយការបើនេះ ដើម្បីរំដោះទឹកចេញអាងខ្លះតែប៉ុណ្ណោះ ពីព្រោះភ្លៀងអាចនៅបន្តធ្លាក់បន្ថែមទៀត ទោះបីជាមិនមានបរិមាណច្រើនខ្លាំងក៏ដោយ។

បើតាមលោក ចាន់ យុត្ថា “ជាទូទៅនៅក្នុងអាងទឹកយើងតែងរក្សាទុកពីកំរិតអតិបរមាហ្នឹងក្នុងរង្វង់មួយម៉ែត្រ។ ចឹងទេយើងទុកសាគួរចន្លោះហ្នឹង១ម៉ែត្រ។ ឧបមាថា អាងទឹកយើង៥៧កន្លះ ដូច្នេះកាលណាឡើងលើពី៥៦កន្លះ យើងត្រូវតែរំដោះទឹកចេញខ្លះហើយ យើងទុកសារគួរតែ១ម៉ែត្រទេ ហើយការបើកចេញនេះ ក៏មិនបើកអីច្រើនដែរ ដូចខ្ញុំបានបញ្ជាក់ហើយ បើក៤ទ្វារនេះ គឺតែមួយម៉ែត្រៗទេ ឲ្យតែថយរំលោះទឹកចេញបានខ្លះទៅ យើងបិទវិញហើយ”។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានជូនដំណឹងដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋជាពិសេសកុមារតូចៗ និងចាស់ជរា ដែលរស់នៅតាមបណ្តាអូរព្រែក ស្ទឹង ទំាងអស់ ឲ្យបង្កើនស្មារតីប្រុងប្រយ័ត្នអោយបានខ្ពស់ ដោយសារផ្នែកខាងលើ (ស្រុកសំឡូត) មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដែលធ្វើអោយអាងស្តុកទឹកមានការពេញ ដែលហេតុដូចនេះមន្ទីរធនធានទឹក និងឧតុនិយមបានបើកទ្វារទឹកអាងទំនប់ពហុបំណងបាត់ដំបង (បើកទ្វារទឹកកំរិតធម្មតា) បន្ធូរបរិមាណទឹកដែលពេញអាង។ ជាមួយគ្នានោះ មន្ទីធនធានទឹកក៏បានអំពាវនាវឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋកុំមានការព្រួយបារម្ភណ៍ចំពោះការបើកទ្វារទឹកេកសកនេះ។

ទំនប់ពហុបំណង ឬហៅថាទំនប់ សេកសក មានទីតាំងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានប្រវែងជាង៣ គីឡូម៉ែត្រ និងកម្ពស់១០ម៉ែត្រ ដែលស្តុកទឹកបានប្រមាណជិត៣០០០លានម៉ែត្រគូប ហើយដែលអាចផ្គត់ផ្គង់ទឹក ស្រោចស្រពលើដីស្រែរបស់ប្រជាកសិករបានរាប់ម៉ឺនហិកតា ហើយក្រៅពីផ្គត់ផ្គង់ទឹកប្រើប្រាស់លើវិស័យកសិកម្ម ទំនប់នេះក៏ជាជម្រកពពួកត្រីជាច្រើនប្រភេទរស់នៅ។

ទំនប់ពហុបំណង ឬទំនប់សេកសកនេះ ក៏ជាអាងស្ទាក់ទឹក ដែលធ្លាក់មកពីប្រទេសថៃផងដែរ ហើយទំនប់នេះ ស្ថិតក្នុងចំណោមប្រព័ន្ធធារាសាស្រ្តធំៗចំនួន៤របស់ខេត្តបាត់ដំបង ដែលរួមមាន ទំនប់សេកសក, ទំនប់បឹងកំពីងពួយ, ទំនប់ស្ទឹងបវេល និងទំនប់បាសាក់ ដែលសុទ្ធតែជាអាងស្តុកទឹកដ៏សំខាន់ សម្រាប់ការដាំដុះរបស់កសិករ មិនបារម្ភពីគ្រោះរាំងស្ងួត៕ 

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យបានលឿន និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២៦ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ៤៤ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម