ព័ត៌មានជាតិ
អាជ្ញាធររាជធានី បន្តចែកម៉ាសតាមផ្លូវសាធារណៈ នឹងសហគមន៍ក្រីក្រ
ម៉ាសសម្រាប់ពាក់ការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំនួន១លានម៉ាស ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចែកចាយបន្តទៅដល់ប្រជាពលរដ្ឋក្រីក្រ អ្នកធ្វើដំណើរតាមដងផ្លូវ និងចែកជូនសមត្ថកិច្ច ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ ពាក់ការពារឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងយកម៉ាសទៅចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រ ហើយក៏ចែកជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈដែលធ្វើចរាចរណ៍មិនមានពាក់ម៉ាស ផងដែរ។

លោកថា រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងប្រគល់ម៉ាសទៅឲ្យកងកម្លាំង ដើម្បីបន្តការចែកជូនប្រជាពលរដ្ឋនឹងការណែនាំពួកគាត់ឲ្យមានការប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ទាំងអស់គ្នា

គួរបញ្ជាក់ផងដែរថា ម៉ាសចំនួន២លាន ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែន បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ជាលើកទី១ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ហើយដល់ពេលនេះ សម្ដេចតេជោ បានបន្តផ្តល់ជូនចំនួន១លានម៉ាសទៀត មករដ្ឋបាលរាជធានី ដើម្បីឲ្យរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់មកប្រើប្រាស់ ក្នុងការរួមគ្នាកាត់បន្ថយឲ្យបាននូវការរីករាលដាលនូវជម្ងឺកូវីដ-១៩ ក្នុងដំណាក់កាលនៃការរីករាលដាលចូលដល់សហគមន៍៕
អត្ថបទ ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C