ព័ត៌មានជាតិ
អគ្គកុងស៊ុលកម្ពុជា នាំយកអំណោយចែកជូនពលករខ្មែរ ១២៨គ្រួសារ ដែលប៉ះពាល់ដោយកូវីដ និងជំនន់ទឹកភ្លៀង
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ បានសហការជាមួយអាជ្ញាធរថៃ នៃស្រុកគោកធ្យូង ខេត្តសាកែវ និងអង្គការការពារសិទ្ធិពលករ (Labour Protection Network -LPN) ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរចំនួន១២៨គ្រួសារ នៅឃុំណុនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តសាកែវ នេះបើតាមអ្នកនាំពាក្យ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះថា ខណៈពេលចុះសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកអំណោយដូចជា អង្ករ មីកញ្ចប់ ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ទឹកដោះគោ និងសម្ភារៈមួយចំនួនទៀត ចែកជូនពួកគេផងដែរ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់ ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការរីករាលដាលជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។
បន្ថែមពីនេះ ក្រុមការងារបានធ្វើការណែនាំអប់រំ និងក្រើនរំលឹកបន្ថែមដល់បងប្អូនកម្មករខ្មែរទាំងអស់ត្រូវថែទាំសុខភាពដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវពាក់ម៉ាសជាប្រចាំពេលចេញធ្វើដំណើរទៅក្រៅ ឧស្សាហ៍លាងដៃនឹងសាប៊ូអាល់កុល ឬជែល មិនត្រូវទៅកន្លែងណា ដែលមានមនុស្សច្រើន ឬកន្លែងដែលមានខ្យល់ចេញចូលតិច និងអនុវត្តតាមវិធានការសុខាភិបាលថៃ ដែលអាជ្ញាធរថៃបានណែនាំ ព្រមទាំងណែនាំពីហានិភ័យ នៃការឆ្លងដែនចេញចូលកម្ពុជា-ថៃ ដោយខុសច្បាស់ផងដែរ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៤ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៨ ម៉ោង ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី