ព័ត៌មានជាតិ
បុគ្គលិកសុខាភិបាលដល់ទៅ ១៨ម៉ឺននាក់ ត្រូវស្លាប់ដោយសារកូវីដ
អង្គការសុខភាពពិភពលោក (WHO) និយាយថា ជំងឺកូវីដ-១៩បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បុគ្គលិកសុខាភិបាល ហើយអាចសម្លាប់ពួកគេពី ៨០,០០០ ទៅ ១៨០.០០០ នាក់។

តាមការលើកឡើងរបស់ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងថា បុគ្គលិកថែទាំសុខភាពត្រូវតែផ្តល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំង ហើយលោកបានរិះគន់ភាពអយុត្តិធម៌ក្នុងការចែកចាយថ្នាំបង្ការ។
ការស្លាប់នេះ បានកើតឡើងនៅចន្លោះខែមករាឆ្នាំ ២០២០ ដល់ខែឧសភាឆ្នាំនេះ។

គួរបញ្ជាក់ថា មានបុគ្គលិកថែទាំសុខភាពប្រមាណជា ១៣៥ លាននាក់នៅទូទាំងពិភពលោក។
លោកវេជ្ជបណ្ឌិត Tedros និយាយថា “ទិន្នន័យពីប្រទេសចំនួន១១៩ បង្ហាញថា ជាមធ្យមបុគ្គលិកសុខាភិបាល ២ នាក់ក្នុងចំណោម ៥ នាក់នៅទូទាំងពិភពលោក បានទទួលថ្នាំបង្ការពេញលេញ។ ប៉ុន្តែជាការពិត អត្រាជាមធ្យមទាំងនោះ ត្រូវបានលាក់បាំង នៅទូទាំងតំបន់និងក្រុមសេដ្ឋកិច្ច”។

មុននេះ លោកវេជ្ជបណ្ឌិត Bruce Aylward មេដឹកនាំជាន់ខ្ពស់នៅ WHO បាននិយាយថា វិបត្តិកូវីដអាចអូសបន្លាយយ៉ាងជ្រៅចូលទៅក្នុងឆ្នាំ ២០២២”។
មានប្រជាជនអាហ្វ្រិកតិចជាង ៥% ប៉ុណ្ណោះដែលបានទទួលវ៉ាក់សាំង បើប្រៀបធៀបទៅនឹង ៤០% នៅទ្វីបផ្សេងទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អឺរ៉ុប ជាទ្វីបតែមួយគត់ ដែលករណីឆ្លងកូវីដ កើនឡើង កាលពីសប្តាហ៍មុន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ