Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ វាគ្មិនល្បីៗជាច្រើនរូប ចូលរួមក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

បានផុស

នៅ

វាគ្មិនល្បីៗ ជាច្រើនរូប មកពីគណបក្សនយោបាយ អង្គការសង្គមស៊ីវិល ក្រុមអ្នកវិភាគ និងក្រុមបញ្ញវន្ដខ្មែរ នៅ​រាជ​បណ្ឌិត្យ​សភាកម្ពុជា អញ្ជើញចូល​រួមក្នុង​កិច្ច​​ពិភា​​ក្សាតុមូល ស្ដីពី ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀង​សន្តិភាពទីក្រុង​ប៉ារី​ស។ កិច្ចពិភាក្សានេះ រៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ហើយនឹង​ត្រូវផ្សាយផ្ទាល់ តាម រយៈទំព័រហ្វេសប៊ុកផ្លូវការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិតសភាចារ្យ សុខ ទូច, និងវិទ្យាស្ថានទំនាក់ទំនងអន្តរ ជាតិនៃកម្ពុជា។

វាគ្មិនល្បីៗ ចំនួន ៦រូប ដែលនឹងចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមាន៖ ១. លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ២. លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ៣. លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា។ ៤. លោកបណ្ឌិត មាស នី អ្នកវិភាគនិងតាមដានការអភិវឌ្ឍសង្គម។ ៥. លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ៦.លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម