Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចុះដកហូតបានគ្រឿងញៀន២កញ្ចប់ លោតឆត្រពីខេត្តព្រះវិហារមកភ្នំពេញ តាមក្រុមហ៊ុនGST

បានផុស

នៅ

គ្រឿងញៀន២កញ្ចប់បានលោតឆត្រពីខេត្តព្រះវិហារមកភ្នំពេញ តាមការផ្ញើកាបូបខោអាវ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះដឹងទាន់ ចុះដកហូតយករក្សាទុក ដើម្បីស្រាវជ្រាវមុខសញ្ញា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារ​ថ្មី​២​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ​បាន​ឲ្យ​ដឹងថា ​នៅវេលា​ម៉ោង​១៧​និង​២៥​នាទី​ កាល​ពីថ្ងៃទី​២១ ​ខែតុលា​ ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​មូលដ្ឋាន​បាន​ចុះត្រួតពិនិត្យ​នៅ​ចំណុច​ក្រុមហ៊ុន​GST​ ដឹក​អ្នកដំណើរ ផ្លូវ​១៤២​កែង​ផ្លូវ​៨១ សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ​បន្ទាប់ពី​មានការ​បោះដៃ​ឱ្យ​ពង់​ពីមុខ​សញ្ញា​នៃ​ការផ្ញើ​អីវ៉ាន់​វិច​ខ្ចប់​មាន​កាបូប​ដាក់​ខោអាវ​ មាន​ទាំង​ដាក់​លេខ​ទូរស័ព្ទ​អ្នក​ផ្ញើ​ និង​អ្នកទទួល​ផង​នោះ​ ក៏​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​មាន​បង្កប់​គ្រឿងញៀន ២​កញ្ចប់​តូច​ក៏​ដកហូត​យកទៅ​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​បន្ត​ផងដែរ​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម