ព័ត៌មានជាតិ
អាជ្ញាធរចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវព្រះមុនីរ៉េត បញ្ចៀសកកស្ទះចរាចរណ៍
អភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ ព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយសារតែបងប្អូនអាជីករមួយចំនួនដាក់តាំងទំនិញលក់ទំនិញអត់សណ្តាប់ធ្នាប់ ដែលធ្វើឱ្យកកស្ទះចរាចរណ៍ និងប៉ះពាល់សោភ័ណ្ឌភាព។

មន្ត្រីសាលាខណ្ឌបឹងកេងកង ប្រាប់ឱ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌបឹងកេងកង មាន លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្ត្រីក្រោមឱវាទចុះរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ធ្វើយ៉ាងណាតម្រូវឱ្យមានការលក់ដូរទំនិញមានរបៀបរៀបរយល្អ ជៀសវាងឱ្យបាននូវការដាក់តាំងទំនិញគ្រប់ប្រភេទលក់គ្មានសណ្តាប់ធ្នាប់ ដែលបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់សោភ័ណ្ឌភាពនៅក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌបឹងកេងកង បានណែនាំឱ្យបងប្អូនអាជីវករទាំងអស់ ត្រូវពង្រឹងនូវការថែរក្សា អនាម័យ បរិស្ថាន រៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងរួមគ្នាបន្តគោរពអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩៕
អត្ថបទ៖ រ៉ាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ