Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​លែង​តម្រូវ​ឱ្យ​​ធ្វើតេស្ត​កូវីដ លើសពអ្នក​ជំងឺ​ទូទៅ

បានផុស

នៅ

ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ ក្រសួងសុខាភិបាលលែងតម្រូវឱ្យធ្វើតេស្តរកជំងឺកូវីដ១៩ទៅលើសពអ្នកជំងឺទូទៅជាបន្តទៀតហើយ។ ប៉ុន្តែតម្រូវឱ្យក្រុមគ្រួសារសពរៀបចំពិធីបុណ្យសពក្នុងរយៈពេលខ្លីបំផុត និងកំណត់ឱ្យមានការជួបជុំពិធី​អតិបរមាចំនួន៣០នាក់ប៉ុណ្ណោះ។

យោងតាមគោលការណ៍ការស្តីពីការគ្រប់គ្រងសពអ្នកជំងឺទូទៅនៅតាមមន្ទីរពេទ្យ និងផ្ទះដែលចេញដោយក្រសួងសុខាភិបាលកាលពីយប់ថ្ងៃទី២១តុលាបានឱ្យដឹងថា ការលែងតម្រូវឱ្យធ្វើតេស្តជំងឺកូវីដ១៩លើសពអ្នកជំងឺទូទៅនេះដោយសារតែការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានវិសាលភាពធំធេង ដោយសម្រេចបានជាង៨៥ភាគរយនៃចំនួនប្រជាជនសរុប១៦លាននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាលបានបន្តថា ការគ្រប់គ្រងសពដែលស្លាប់នៅតាមផ្ទះ ជាបន្ទុករបស់ក្រុមគ្រួសារសព។ ក្នុងការរៀបចំសពបន្ទាប់ពីស្លាប់ភ្លាម និងការតំកល់សព ក្រុមគ្រួសារសពអាចស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋានបុគ្គលិកសុខាភិបាល។

ក្នុងការរៀបចំពិធីបុណ្យសព និងចាត់ចែងបូជា ឬបញ្ចុះសព ក្រុមគ្រួសារសពត្រូវទទួលខុសត្រូវរៀបចំផ្ទាល់ ឬអាចស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋាន វត្តអារាម ឬសមាគមសាសនា ដើម្បីរៀបចំ ឱ្យបានស្របតាមទំនៀម ទំលាប់ប្រពៃណី សាសនា។

ជាងនេះទៀតក្រសួងបានណែនាំដល់ក្រុមគ្រួសារ ញាតិ ឬអ្នកពាក់ព័ន្ធ ត្រូវអនុវត្តនូវវិធានការសុខាភិបាលដើម្បីបង្ការនិងទប់ស្តាត់ការ ចម្លងរោគជាយថាហេតុ នៅក្នុងគេហដ្ឋាន និងសហគមន៍ ដូចខាងក្រោម៖

១. អ្នកមានភារៈកិច្ចរៀបចំទុកដាក់សព ត្រូវប្រើឧបករណ៍ការពារឱ្យបានត្រឹមត្រូវ ហើយសម្ភារៈទាំងនោះត្រូវប្រើតែម្តងគត់និងបោះចោលឱ្យបានត្រឹមត្រូវ តាមការណែនាំ។ នៅមុនពេលរៀបចំចាត់ចែងសព ត្រូវត្រៀមឧបករណ៏ការពារខ្លួនឧបករណ៍​ការពារខ្លួននិងសម្ភារៈ ចាំបាច់ក្នុងការគ្រប់គ្រងចាត់ចែងសពអ្នកជំងឺទូទៅឲ្យបានរួចរាល់។

២. ការរៀបចំសម្អាត ការវេចន្ទប់សព និងការដាក់ក្នុងមឈូសត្រូវធ្វើឱ្យបានលឿនបំផុត។មឈូសត្រូវ បិទឱ្យបានជិតល្អ និងធនាថា គ្មានការលេចធ្លាយនូវសារធាតុដែលហូរចេញពីសាកសពចេញមក ខាងក្រៅឡើយ។ ហាមបើកក្តារមឈូស ដើម្បីមើល ឬប៉ះពាល់សាកសពហើយមឈូសតំកល់សាកសពត្រូវដាក់នៅទីតាំងឆ្ងាយសមរម្យពីអ្នកចូលរួមពិធីបុណ្យ។

៣. អ្នកទទួលភារកិច្ចលើកសពចូលក្នុងមឈូស និងលើកមឈូសទៅដាក់លើទីតាំងបូជា ឬទីបញ្ចុះសព ត្រូវពាក់ស្រមដៃ។ នៅពេលរៀបចំរួចរាល់ត្រូវដោះចេញនិងវេចខ្ចប់ស្រោមដៃដែលប្រើរួចយកទៅដុតចោល ឬចោលក្នុងធុងសម្រាមវេជ្ជសាស្ត្រ ហើយត្រូវលាងសម្អាតដៃជាមួយសាប៊ូនិងទឹកស្អាតភ្លាម។

៤- ក្រុមគ្រួសារ ញាតិមិត្ត មិនត្រូវប៉ះពាល់សពដោយផ្ទាល់ឡើយ។

៥‑ ការតម្កល់ទុកសពនៅផ្ទះ ត្រូវធ្វើក្នុងរយៈពេលខ្លីបំផុត។ រដ្ឋបាលឃុំ-សង្កាត់ ត្រូវជួយសម្រួលដួល់ លិខិតអនុញ្ញាត្តឱ្យបូជាឬបញ្ចុះសពដល់ក្រុមគ្រួសារ ឬញាតិមិត្តឱ្យបានឆាប់រហ័ស។ ការសម្លាប់មេរោគលើសព ឬចាក់សារធាតុផ្សេងៗ ដូចជាហ្វ័រម៉ុលដើម្បីរក្សាទុកសព ពុំមានភាពចាំបាច់ទេ។

៦‑ ការជួបជុំក្នុងពិធីបុណ្យសពនៅគេហដ្ឋាន ឬនៅទីតាំងបូជាឬបញ្ចុះសព ត្រូវមានចំនួនជាអតិបរមា ៣០នាក់ ក្នុងពេលជាមួយគ្នា និងត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដោយកំណត់ ចំនួនមនុស្សចូលរួមក្នុងកម្រិតអប្បបរមា ឬកំណត់ពេលវេលាអ្នកចូលរួមតាមរបៀបផ្លាស់គ្នា ដើម្បីរក្សាសុវត្ថិភាពបុគ្គល និងសង្គម។

ក្រសួងសុខាភិបាលបានបន្ថែមថាចំពោះការដឹកជញ្ជូនសព និងការដង្ហែរសពត្រូវបានដឹកតាមរថយន្តដឹកសព ឬតាមមធ្យោបាយដឹកជញ្ជូនសមស្របផ្សេងៗទៀត តាមស្ថានការណ៍ជាក់ស្ដែងរបស់មូលដ្ឋាន។

ក្រុមអ្នកដឹកជញ្ជូនសពត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលលើកទុកដាក់មឈូសតាមវិធាន ការណែនាំរបស់ក្រសួងដូចខាងក្រោម

១. លាងដៃឱ្យបានស្អាតជាមួយទឹកស្អាត និងសាប៊ូទឹកសម្លាប់មេរោគនៅមុននិងក្រោយ ពេលលើកទុកដាក់សព។

២. ប្រើប្រាស់ឧបករណ៍ការពារខ្លួនឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាសពេទ្យធម្មតា ស្រោមដៃ។ បលគិតថាអាចប៉ះពាល់នឹងសារធាតុរាវឬទឹកចេញពីសពត្រូវពាក់ របាំងមុខ ឬវ៉ែនតាការពារ និងអាល់កុលនិងអាវបំពង់មិនជ្រាបទឹកបន្ថែមទៀត។

ចំណែកការបញ្ចុះសពវិញក្រសួងបានណែនាំឱ្យលាងសំអាតរថយន្ត ឬមធ្យោបាយដឹកជញ្ជូន ទាំងផ្នែកខាងក្នុង និងខាងក្រៅដោយប្រើទឹកសម្លាប់មេរោគ នៅក្រោយពេលដឹកជញ្ចូនរួចម្តងៗ ។

ក្រុមអ្នកមានភារកិច្ចលើកសាកសពដាក់ចូលក្នុងក្តារមឈូសនឹងលើកមឈូសដាក់លើឡបូជា ឬលើក មឈូសទៅបញ្ចុះ ត្រូវពាក់ឧបករណ៍ការពារឱ្យបានត្រឹមត្រូវ ដូចជា ពាក់មាស និងស្រោមដៃ ជាដើម។ ពេលរៀបចំរួចរាល ត្រូវដោះឧបករណ៍ចេញនិងវេចខ្ចប់ប្រើរួចទុកដាក់ឱ្យបានត្រឹមត្រូវរួចយកទៅដុតចោលឬកប់ចោលក្នុងធុងសម្រាមវេជ្ជសាស្ត្រ ហើយលាងសំអាដៃជាមួយសាប៊ូ និងទឹកស្អាតភ្លាមៗ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម