ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធបុប្ផា សាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះ តាមប្រព័ន្ធឌីជីថល
មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមសាកល្បងដំណើរការពិនិត្យព្យាបាលអ្នកជំងឺនិងស្ត្រីមានផ្ទៃពោះ តាមប្រព័ន្ធបច្ចេកវិជ្ជាឌីជីថលទំនើប(ពេទ្យយើង)នៅគន្ធបុប្ផាភ្នំពេញនៅសៀមរាប នឹងសាកល្បងនាខែឧសភា ឆ្នាំ២០២១។ នេះបើតាមទំព័រហ្វេសបុកលោកវេជ្ជបណ្ឌិត Dr. Beat Richner។

កម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល មានភាពសុក្រឹត្យរហ័សទាន់ចិត្តលើការគ្រប់គ្រង និងទំនាក់ទំនងរាល់ការបញ្ជូន និងរក្សាព័ត៌មានរបស់អ្នកជំងឺ និងមន្ទីរពេទ្យ ប្រកបដោយសុវត្ថិភាពនិងចេរភាពរួមចំណែកដោះស្រាយបញ្ហាបរិស្ថានសង្គម និងបរិស្ថានទីក្រុងផងដែរដូចជា៖
១) កាត់បន្ថយការប្រើប្រាស់ក្រដាស និងការព្រីនការងាររដ្ឋាបាលមិនចាំបាច់ ២) កាត់បន្ថយការប្រើ និងព្រីនហ្វីលផ្លាស្ទិកលើសលប់ ព្រមទាំងទឹកថ្នាំលាងហ្វីល បំពុលបរិស្ថាន៣) ចូលរួមចំណែកកសាងបរិស្ថានទីក្រុងស្អាត និងបៃតង តាមរយៈកាត់បន្ថយការមិនប្រើប្រាស់ក្រដាស។
ប្រភពខាងលើនេះឱ្យដឹងថា មូលនិធិគន្ធបុប្ផាស្វីស Dr.med.BeatRichner ដែលបានផ្តល់ការគាំទ្រនិងជំរុញឲ្យមានការអភិវឌ្ឍន៍ប្រព័ន្ធមន្ទីរពេទ្យឌីជីថលនេះរាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើងរាល់ការបរិច្ចាគតូចឬធំ គឺពិតជាបានជួយការពារ ព្យាបាលនិងសង្គ្រោះជីវិត។ មូលនិធិគន្ធបុប្ផាកម្ពុជា អរគុណមូលនិធិគន្ធបុប្ផាស្វីសDr BeatRichner តាំងពីឆ្នាំ១៩៩២៕





-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស