ព័ត៌មានជាតិ
ឆ្នាំ ២០២២ រដ្ឋាភិបាលគ្រោងស្នើកម្ចីបន្ថែម ជាងពីរពាន់លានដុល្លារ ពីដៃគូអភិវឌ្ឍ
សម្រាប់ឆ្នាំ២០២២ រដ្ឋាភិបាលបានដាក់ផែនការខ្ចីបំណុលបន្ថែមក្នុងកម្រិត ១ ៦០០លាន SDR (ប្រហែល ២ ២៥៦ លានលានដុល្លារ) ពីដៃគូអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ១៩។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលពិភាក្សាលើ “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២” នៅព្រឹកមិញនេះ រាជរដ្ឋាភិបាលគ្រោងចុះហត្ថលេខាខ្ចីប្រាក់ពីដៃគូអភិវឌ្ឍ សម្រាប់ហិរញ្ញប្បទានកម្មវិធី/គម្រោងវិនិយោគសាធារណៈចំនួន ៣៥ ដែលរួមមាន៖
-សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦ គម្រោង
-ព្រះរាជាណាចក្រថៃ ចំនួន ១ គម្រោង
-ប្រទេសជប៉ុនចំនួន ៣ គម្រោង
-សាធារណរដ្ឋកូរ៉េចំនួន ៥ គម្រោង
-សាធារណរដ្ឋបារាំងចំនួន ៥ គម្រោង
-ធនាគារអភិវឌ្ឍអាល្លឺម៉ង់ចំនួន ២ គម្រោង
-ធនាគារអភិវឌ្ឍអាស៊ីចំនួន ៩ គម្រោង
-ធនាគារពិភពលោកចំនួន ៣ គម្រោង
-ធនាគារវិនិយោគអឺរ៉ុបចំនួន ១ គម្រោង
-ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីចំនួន ១ គម្រោង។
កំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១ ៦០០លានSDR របស់រដ្ឋាភិបាលគឺកើនឡើង ១០០ លាន SDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ដោយឈរលើមូលដ្ឋាននៃការគិតគូរ និងផ្អែកលើទិដ្ឋភាពសំខាន់ៗ ដែលរួមមាន៖
១. តម្រូវការវិនិយោគសាធារណៈ ដែលមានទំហំកាន់តែធំ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលការរីករាលដាលនៃជំងឺកូវីដ១៩ ស្រាកស្រាន្ត
២.គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២១ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព ហើយដែលចេះតែរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្ត្រ ក្នុងការទ្រទ្រង់ដល់ចីរភាព នៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម និង វែង
៣.ឥណទានមានកម្រិតសម្បទានខ្ពស់
៤.ស្ថានភាពបំណុលសធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យមនៅតែមាន ចីរភាព និងហានិភ័យកម្រិតទាប
៥.ការបន្តបង្កើនប្រសិទ្ធភាព ខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង។
សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថា នឹងសម្រេចបានក្នុងកំណើនអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១២៤ ១៦២ ប៊ីលានរៀល ឬសមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាមេរិក។
កំណើននេះគាំទ្រដោយការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗទី១. វិស័យឧស្សាហកម្ម ទី២. វិស័យសេវាកម្ម និងទី៣. វិស័យកសិកម្ម។
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត