ព័ត៌មានជាតិ
ផ្ទុះជម្លោះក្នុង សាលាឃុំត្រាំកក់ រវាងក្រុមហ៊ុនដេញថ្លៃមូលនិធិ ឃុំ សង្កាត់
អាចជាការនិយាយសម្របសម្រួលថ្លៃលុយទឹកតែគ្នាមិនត្រូវ រវាងក្រុមហ៊ុនដេញថ្លៃសម្រាប់គម្រោងមូលនិធិឃុំ សង្កាត់ ឬយ៉ាងណា? ទើបកើតមានជម្លោះមួយប្រ៉ាវក្នុង សាលាឃុំត្រាំកក់ យ៉ាងអាធិបតេយ្យធ្វើឲ្យលើកពេលដេញថ្លៃគម្រោងទៅថ្ងៃមុខ។
ដំណាងក្រុមហ៊ុនមួយដែលមកពីខេត្តព្រៃវែង អះអាងថា ខ្លួនត្រូវបានអ្នកដេញថ្លៃនៅខេត្តតាកែវ វាយចំមុខខណៈដែលខ្លួនអង្គុយរៀបនឹងទៅដាក់ដំណើរចូលក្នុងប្រអប់ដេញថ្លៃក្នុងសាលាឃុំ។ ក្រោយកើតហេតុការណ៍ខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បែរនោះដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌។ ដោយឡែកក្រុមការងារលទ្ធកម្មខេត្ត និងក្រុមការងារលទ្ធកម្មឃុំត្រាំកក់ ដែលមានភារកិច្ចក្នុងការទទួលនិងបើកសំណើរដេញថ្លៃមូលនិធិឃុំនាពេលនោះ មិនបានបើកស្រោមសំបុត្រដើម្បីពិនិត្យមើល និងប្រកាសលទ្ធផលនោះទេ ដោយបានលើកពេលដេញថ្លៃទៅថ្ងៃមុខជាបន្ត ព្រោះមានការអុកឡុកក្នុងអំឡុងពេលប្រព្រិត្តទៅនៃការដេញថ្លៃគម្រោង។
គួរឲ្យកត់សម្គាល់ដែរថា ប៉ុន្មានខែចុងឆ្នាំ២០២១នេះ ទូរទាំងឃុំនៃខេត្តតាកែវ ឃើញមានគម្រោងដេញថ្លៃមូលនិធិឃុំ សង្កាត់ ជាបន្តបន្ទាប់ ហើយក្នុងនោះរាល់ការដេញថ្លៃ គឺមានក្រុមហ៊ុនជាច្រើនបានទៅចូលរួម ប៉ុន្តែគម្រោងភាគច្រើនមានតែក្រុមហ៊ុន២ ទៅ៤ ប៉ុណ្ណោះ ដែលបានដាក់សំណើរដេញថ្លៃ ក្រៅពីនោះគេឃើញនៅក្បែរៗសាលាឃុំ ដោយរង់ចាំមើលលទ្ធផលអ្នកដែលដេញបានគម្រោង។ តាមការខ្សឹបខ្សៀវពីក្រុមហ៊ុនបង្ហើបថា ក្រុមហ៊ុនជាច្រើនដែលមក គឺមិនមែនមកយកគម្រោងទេ គឺមកយកលុយថ្លៃទឹកតែ បើអ្នកណាចង់បានគម្រោង ត្រូវតែដើរបញ្ចុះបញ្ចូលក្រុមហ៊ុន និងបោះលុយទឹកតែជាផ្នូរ និងការមិនឲ្យក្រុមហ៊ុនផ្សេងទៅចូលដាក់សំណើរក្នុងសាលាឃុំ។
សកម្មភាពខាងនេះ ពេលខ្លះបានធ្វើឲ្យពលរដ្ឋមានការងឿងឆ្ងល់ ព្រោះបើគម្រោងដេញថ្លៃបានសម្រេចតាមការចង់បានរបស់ម្ចាស់គម្រោងមែននោះ គឺឃើញមានគ្នាទៅចែកលុយគ្នាផ្អើលពេញផ្លូវតែម្តង៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង