ព័ត៌មានជាតិ
លោក ហេង វ៉ាន់ដា៖ សាលាឯកជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារ SOPដើម្បីការបើកសាលាឡើងវិញដោយរលូន
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាបានធ្វើការណែនាំឱ្យវិស័យអប់រំផ្នែកឯកជនទាំងអស់ ត្រូវតែប្រកាន់ខ្ជាប់នូវស្តង់ដារ SOPនិងវិធានការ៣ការពារនិង៣កុំដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបើកសាលាឡើងវិញនេះប្រព្រឹត្តិទៅដោយរលូន។

លោកបណ្ឌិត ហេង វ៉ាន់ដា បានមានប្រសាសន៍នៅថ្ងៃទី២២ ខែតុលានេះថា« ទាក់ទិននឹងការបើកសាលារៀនឡើងវិញ នៅខែវិច្ឆិកាខាងមុខនេះដែរ ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលយើងរីករាយ និងស្វាគមន៍ជានិច្ចនិងសូមអរគុណដល់សម្តេចនាយករដ្ឋមន្ត្រី និងឯកឧត្តមរដ្ឋមន្ត្រីអប់រំក្រសួងសុខាភិបាលនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផងដែរដែលបានធ្វើឱ្យដំណើរការបើកសាលារៀនគ្រប់កម្រិតឡើងវិញនាពេលខាងមុខនេះ»។
លោកបានបន្តថា« ការបើកឡើងវិញនេះមិនមែនបើកដូចមុនការរាតត្បាតជំងឺកូវីដ១៩នោះទេ គឺបើកក្នុងន័យមួយរៀនរស់នៅជាមួយកូវីដ១៩ ទោះបីជាបិទក៏នៅតែឆ្លង ទោះបីបើកក៏នៅមានអ្នកឆ្លង សំខាន់យើងត្រូវរៀនរស់នៅជាមួយកូវីដដោយសារយើងបានចាក់វ៉ាក់សាំងបាន២ដូសរួចហើយទាំងក្មេងទាំងចាស់។ហើយនៅក្នុងសាលាត្រូវប្រកាន់ខ្ជាប់នូវស្តង់ដារ SOPឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត»។

ក្នុងនាមប្រធានផ្នែកអប់រំក្រុមការងារទី១១ លោក ហេង វ៉ាន់ដា បានក្រើនរំលឹកដល់វិស័យអប់រំផ្នែកឯកជនទាំងអស់ត្រូវតែប្រកាន់ខ្ជាប់នូវស្តង់ដារ SOPនិងវិធានការ៣ការពារនិង៣កុំដើម្បីធ្វើយ៉ាងណាឱ្យដំណើរការបើកសាលាឡើងវិញខាងមុខនេះប្រព្រឹត្តិទៅដោយភាពរលូនជាមួយនឹងការរៀនរស់នៅជាមួយកូវីដ។
ក្រសួងអប់រំយុវជននិងកីឡានឹងបើកដំណើរការសិក្សាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនគ្រប់កម្រិតនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបាន បានឱ្យដឹងថា ការបើកដំណើរការសាលារៀនឡើងវិញគ្រប់កម្រិតនេះបន្ទាប់ពីមានការវាយតម្លៃលើដំណើរការបង្រៀននិងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្នុងភូមិសាស្ត្រដែលមានហានិភ័យទាបប្រមាណ ៣០ ភាគរយប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្នពិសេសស្ថានភាពឆ្លងជំងឺកូវីដ១៩ក្នុងរយៈពេល៧ថ្ងៃមុនបុណ្យ ភ្ជុំបិណ្ឌ និងរយៈពេល៧ថ្ងៃ ក្រោយថ្ងៃភ្ជុំបិណ្ឌការឆ្លងរាល ដាលបានល្អប្រសើរ មានចំនួនតិចតួច និងអាចគ្រប់គ្រងបាន។ ម្យ៉ាងវិញទៀតមាតាបិតាអ្នកអាណាព្យាបាលគ្រូបង្រៀននិងសិស្និស្សិតបានទទួលវ៉ាក់សាំងការពារកូវីដ-១៩ ក្នុងអត្រាខ្ពស់៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ