ព័ត៌មានជាតិ
តុលាការ ឃុំខ្លួនក្រុមចោរលួចនៅស្រុកកៀនស្វាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន
លោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនក្រុមចោរលួចនៅស្រុកកៀនស្វាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “អំពើរលួច ” តាមមាត្រា៣៥៣ , ៣៥៦ នៃក្រមព្រហ្មទណ្ឌ ។ ដែលប្រព្រឹត្តនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០០និង៣០នាទី ចំណុចកើតហេតុភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ប៉ុល សាឡន ហៅញាញ់ ភេទស្រី អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនត្រូវចោទចំនួន០៤នាក់ ទី១ឈ្មោះ តេង វណ្ណឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន) ទី២ឈ្មោះ រ៉េត ដារ៉ុង ហៅមិក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)ធ្លាប់ជាប់ពន្ធនាគារ១លើក ទី៣ឈ្មោះភុន ផាន់ណយ ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(គេចខ្លួន-ធ្លាប់ជាប់ពន្ធនាគារ២លើក) និងទី៤ឈ្មោះខន ចាន់ថន ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។

នគរបាលស្រុកកៀនស្វាយ បានអោយដឹងថា ខណៈពេលជនរងគ្រោះកំពង់សម្រាកនៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យចំនួន០៣នាក់ ទី១ឈ្មោះ តេង វណ្ណឌី ភេទប្រុស ទី២ឈ្មោះ ភុន ផាន់ណយ ភេទប្រុស ទី៣ឈ្មោះខន ចាន់ថន ភេទប្រុស បានធ្វើសកម្មភាពគាស់ដំបូលផ្ទះលួចចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះលួយយកទូរស័ព្ទដៃមួយគ្រឿងម៉ាកOPPOពណ៌ខ្មៅ នឹងអាយផេកមួយគ្រឿងស៊េរីA៨២២ របស់ជនរងគ្រោះ ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានគេចខ្លួនបាត់។
លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៨ នឹង៣០នាទីព្រឹកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ។ បានចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។

លុះដល់វេលាម៉ោង១៧ នឹង៤០នាទីថ្ងៃ ខែ ឆ្នាំដដែល ទើបកំលាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នឹងកម្លាំងនគរបាលប៉ុស្តិ៍ដីឥដ្ឋឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ខាងលើយកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ក្រោយពីសួរនាំនៅចំពោះមុខសមត្តកិច្ចជនសង្ស័យឈ្មោះតេង វណ្ណឌី ភេទប្រុសបានសារភាពថា៖ខ្លួនរួមជាមួយ ឈ្មោះខន ចាន់ថន ភេទប្រុស នឹង ឈ្មោះភុន ផាន់ណយ ភេទប្រុស ពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ នឹងអាយផេករបស់ជនរងគ្រោះពិតប្រាកដមែន។

លុះដល់ម៉ោង០៨ នឹង០០នាទីថ្ងៃ ខែ ឆ្នាំដដែលជនសង្ស័យទាំងបីនាក់ខាងលើបានយកអាយផេក០១គ្រឿងពណ៍ទឹកប្រាក់មកលក់អោយឈ្មោះរ៉េត ដារ៉ុង ហៅមិក ភេទប្រុស ក្នុងតំលៃ៦.០០០០៛(ប្រាំមួយមឺនរៀល)។ចំណែកឈ្មោះរ៉េត ដារ៉ុង ភេទប្រុស បានឆ្លើយសារភាពថាះខ្លួនពិតជាបានប្រព្រឹត្តអំពើទទួលផលចោរកម្ម ទិញអាយផេតពីឈ្មោះទាំងបីនាក់ខាងលើពិតប្រាកដមែន។ ហើយហ្នឹងបានឆ្លើយសារភាពទៀតថាៈចំពោះសម្ភារៈដាវកៃឆ្នៃ កាំបិត កណ្ដៀវ នឹងកាំភ្លើងស្នប់ជារបស់ខ្លួនពិតប្រាកដមែន៕
អត្ថបទ៖ ឆៃ យ៉ា




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា