ព័ត៌មានជាតិ
ុូUpdate ៖ តុលាការ សម្រេចឃុំខ្លួន មន្ត្រីទ័ពអាកាស កងកេង ឈ្មោះ អេង អូន ដាក់ពន្ធនាគារ
ចៅក្រមសើបសួរសាលាដំបូង នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានចេញដីកាសម្រេចឃុំខ្លួនមន្ត្រីទ័ពអាកាសកងកេង ខេត្តព្រះសីហនុ ឈ្មោះ អេង អូន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន៣បទល្មើស ។
ប្រភពព័ត៌មានពីសាលាដំបូងបានអោយដឹងថា លោក អេង អូន ត្រូវបានតុលាការចោទពីបទ គំរាមកំហែងថានឹងសម្លាប់ បទរំលោភលើទំនុកចិត្ត និងបទឆបោក ប្រព្រឹត្តនៅខេត្តកំពត ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ និង២០២១ ។

ជនជាប់ចោទត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចាប់ខ្លួនជាថ្មីបញ្ជូនមកសាលាដំបូងនាវេលាម៉ោង១១និង៣០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីធ្វើការសាកសួរ ។
សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនឈ្មោះ អេង អូន គឺអនុវត្តតាមដីការបស់លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
ក្រោយសាកសួរចប់ តុលាការបានចេញដីកាសម្រេចឃុំខ្លួនឈ្មោះ អេង អូន ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីបើកការសើបសួរបន្តនៅពេលក្រោយ ៕
អត្ថបទ៖ មករា


-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ