ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ការប្រកាសចូលស្រុករបស់បក្ខពួក សម រង្ស៊ី គ្រាន់តែជាការគោះទឹកបង្អើលត្រីប៉ុណ្ណោះ
នេះជាការលើកឡើងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ បន្ទាប់ពីក្រុមរបស់លោក សម រង្ស៊ី ដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រកាសត្រឡប់មកប្រទេសកម្ពុជា ជាថ្មីទៀត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខ។
លោក សុខ ឥសាន បញ្ជាក់ថា ការប្រកាសចូលស្រុករបស់ក្រុមឧទ្ទាមក្រៅច្បាប់ វាគ្រាន់ជាការគោះទឹកបង្អើលត្រីប៉ុណ្ណោះ ហើយលទ្ធភាពចូលស្រុក គឺជាការចូលតាមអារម្មណ៏។ លោកបន្តថា អ្នកដែលមានលិខិតឆ្លងដែនបរទេស អាចចូលមកកម្ពុជាបាន តែនៅពេលមកដល់ទឹកដីកម្ពុជាហើយ អ្នកដែលបានប្រព្រឹត្តខុសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយគិតតែអ្នកមានសញ្ជាតិខ្មែរ។

ចំពោះការដែលលើកឡើងពីការចូលស្រុក ដើម្បីចរចាជាមួយរដ្ឋាភិបាលនោះ លោក សុខ ឥសាន អះអាងថា “ដាច់ខាតអត់មានកើតឡើងទេ។ រាជរដ្ឋាភិបាលកម្ពុជា អត់ទទួលស្គាល់ក្រុមឧទ្ទាមក្រៅច្បាប់ទេ ហេតុនេះ អត់មានចរចាជាមួយក្រុមខុសច្បាប់ទេ”។
គួររំលឹកថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានប្រកាសត្រឡប់ចូលមកកម្ពុជា ជាថ្មីទៀតនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ខាងមុខ បន្ទាប់ពីគម្រោងទី១ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅមិនបានសម្រេច។
ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលប្រកាសវិលចូលកម្ពុជាវិញនៅថ្ងៃទី៤ ខែមករា ខាងមុខ ដឹកនាំដោយលោកស្រី មូរ សុខហួរ ហើយលោកស្រី មូរ សុខហួរ ថា គម្រោងចូលកម្ពុជាវិញនេះ គឺដើម្បីទៅតតាំងក្តីនៅសាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ក្រុមថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំងជាង១០០នាក់ពីបទ “ឧបឃាត” បទ “រួមគំនិតក្បត់” និងបទ”ញុះញង់” ប៉ុន្តែគម្រោងវិលចូលកម្ពុជាលើកនេះ លោក សម រង្ស៊ី មិនបានចូលរួមទេ។

ទោះជាយ៉ាងណា លោកស្រី មូរ សុខហួរ មិនបានបញ្ជាក់អំពីចំនួននៃថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលគ្រោងវិលមកកម្ពុជាវិញនោះទេ ប៉ុន្តែលោកស្រីបញ្ជាក់ថា អ្នកដែលត្រឡប់ទៅកម្ពុជានោះ មួយចំនួនមកពីសហរដ្ឋអាមេរិក និងមួយចំនួនទៀត មកពីប្រទេសបារាំង ហើយក្រុមមួយចំនួនមានសញ្ជាតិពីរ ដូច្នេះពួកគាត់នឹងប្រើលិខិតឆ្លងដែនសញ្ជាតិមួយទៀត ដើម្បីធ្វើដំណើរមកកម្ពុជា។
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល អះអាងថា អាជ្ញាធរបានត្រៀមខ្លួនរួចហើយ ដើម្បីចាប់ខ្លួនពួកគេតាមដីការបស់តុលាការ ប្រសិនបើពួកគេហ៊ានវិលមកកម្ពុជាវិញមែន៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ