ព័ត៌មានជាតិ
សេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ បច្ចុប្បន្ននេះមានការសាទរ និងវាយតម្លៃខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ ការកំណែទម្រង់នៃការគ្រប់គ្រងសំរាម និង សំណូល័រឹង នៅរាជធានីភ្នំពេញ តាមរយៈការដេញថ្លៃជ្រើសរើសប្រតិបត្តិករថ្មីចំនួន០៣ដើម្បីផ្តល់សេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ ដែលបានដំណើរការផ្ដល់សេវា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ បច្ចុប្បន្ន ជាលទ្ធផល មានការសាទរ និងវាយតម្លៃខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ ពោលគឺមិនមានគំនរសំរាមសេសសល់ច្រើនដូចមុន ការប្រមូលបានទៀងទាត់ជាងមុន ស្អាតជាងមុន មធ្យោបាយនិងសម្ភារបរិក្ខារប្រើប្រាស់ថ្មីជាងមុន បុគ្គលិកកម្មករច្រើននិងមានការអប់រំជាងមុន ដែលប្រការនេះបានធ្វើឱ្យ មានការសាទរជាបណ្តើរៗពីគ្រប់មជ្ឈដ្ឋាន នៅរាជធានីភ្នំពេញ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលព័ត៌មានយើងទទួលបាននៅរាត្រីថ្ងៃទី២២ តុលានេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្មនិងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញឱ្យបានជ្រាបថា ក្នុងការធ្វើកំណែទម្រង់នៃការគ្រប់គ្រងសំរាម និង សំណល់រឹង នៅរាជធានីភ្នំពេញ តាមរយៈការដេញថ្លៃជ្រើសរើសប្រតិបត្តិករថ្មីចំនួន០៣ដើម្បីផ្តល់សេវា សម្អាត ប្រមូល និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ ដែលបានដំណើរការផ្ដល់សេវា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ បច្ចុប្បន្ន ជាលទ្ធផល មានការសាទរ និងវាយតម្លៃខ្ពស់ពីបងប្អូនប្រជាពលរដ្ឋ ថាមានការផ្លាស់ប្តូរគុណភាពសវាគួរឱ្យ កត់សម្គាល់ ជាអាទិ៍៖ មិនមានគំនរសំរាមសសសល់ច្រើនដូចមុន ការប្រមូលបានទៀងទាត់ជាងមុន ស្អាតជាងមុន មធ្យោបាយនិងសម្ភារបរិក្ខារប្រើប្រាស់ថ្មីជាងមុន បុគ្គលិកកម្មករច្រើននិងមានការអប់រំជាងមុន ដែលប្រការនេះបានធ្វើឱ្យ មានការសាទរជាបណ្តើរៗពីគ្រប់មជ្ឈដ្ឋាន នៅរាជធានីភ្នំពេញ។

ទន្ទឹមនឹងលទ្ធផលគួរជាទីមោទនៈនេះ រដ្ឋបាលរាជធានីភ្នំពេញ កត់សម្គាល់ឃើញថា ការអនុវត្តការបង់ប្រាក់ ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដោយប្រើប្រាស់តារាងបង់ប្រាក់ឆ្នាំ២០០៣ គឺមិនទាន់ឆ្លើយតប ទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ កំណើនសន្ទស្សន៍ថ្លៃទំនិញ និងជីវភាពរស់នៅនាពេលបច្ចុប្បន្នឡើយ ពិសេស មិនមានលទ្ធភាពទូទាត់ថ្លៃសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមទៅកាន់ទីលានជូនប្រតិបត្តិករទាំង៣ (ដែលបាន ប្រើប្រាស់រថយន្តដឹកសំរាម រថយន្តបោសថ្នល់ រថយន្តបាញ់លាងសម្អាតថ្នល់ ម៉ូតូកង់បីប្រើអាគុយ ម៉ូតូកង់បីធាក់ជើង កង់ប្រមូលសំរាម ធុងដាំស្ទ័រ ធុងសំរាម និងសម្ភារប្រមូលសំរាមផ្សេងៗទៀតថ្មីៗ ព្រមទាំងប្រាក់បៀវត្សបុគ្គលិក កម្មករ ដែលមានតម្លៃខ្ពស់ជាងមុន) ការចំណាយរដ្ឋបាលរបស់សហគ្រាស និងការចំណាយរៀបចំទីលានសុវត្ថិភាពនៅឡើយ។
ដូច្នេះ ដើម្បីធានាប្រក្រតីភាពនៃប្រតិបត្តិការថ្មី និងឱ្យត្រូវតាមការអភិវឌ្ឍរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ដោយមានការដឹកនាំចង្អុលបង្ហាញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយក្រុម ការងារអន្តរក្រសួង និងអាជ្ញាធរមូលដ្ឋាន ហើយបានប្រើប្រាស់សេវាប្រឹក្សាយោបល់បច្ចេកទេសរបស់ក្រុមហ៊ុន CRISIL Risk and Infrastructure Solutions Limited ដើម្បីសិក្សាធ្វើបច្ចុប្បន្នភាពរៀបចំតារាងកម្រៃសេវាឡើង់វិញ ដោយយក តារាងកម្រៃសេវាចាស់ឆ្នាំ២០០៣ ជាគោល និងផ្អែកលើមូលដ្ឋាន គោលនយោបាយ ការវិភាគ ការវាយតម្លៃប្រូកបដោយ លក្ខណៈវិទ្យាសាស្ត្រ គោលការណ៍សមធម៌ ស្របតាមកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនាពេបច្ចុប្បន្ន សម្រេចបានតារាងតម្លៃថ្មី ដែលចែកជាពី០២ប្រភេទ គឺ (ទី១) ទីតាំងមិនប្រកបអាជីវកម្ម មាន១៦អនុប្រភេទ ស្មើនឹង ៨០% នៃទីតាំងសរុប និង (ទី២) ទីតាំងប្រកបអាជីវកម្ម មាន៣៦អនុប្រភេទ ស្មើនឹង ២០% ទីតាំងសរុប ដែលក្នុងនោះ ១៥% ជាអាជីវកម្ម សេវាកម្ម និងហាងទំនិញ ដូចបានជូនភ្ជាប់មកជាមួយ ដែលនឹងដាក់ ឱ្យអនុវត្តចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។ ទទួលបានសេចក្ដីជូនដំណឹងនេះ សូមម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ