ព័ត៌មានជាតិ
ស្នងការនគរបាលរាជធានី ស្រាយបំភ្លឺព័ត៌មានផ្សាយថា សមត្ថកិច្ចមិនបង្ក្រាបទីតាំងជល់មាន់
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយបំភ្លឺព័ត៌មាន ទាក់ទងទៅនឹងការចុះផ្សាយរបស់សារព័ត៌មានមួយថា មានទីតាំងជល់មាន់ បើកដំណើរការយ៉ាងរលូន មិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ នេះបើតាមការផ្ដល់ព័ត៌មាន ពីលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដល់ កម្ពុជាថ្មី នៅមុននេះ។
លោកវរសេនីយ៍ឯក សាន សុខសីហា បានឱ្យដឹងថា បន្ទាប់ពីបានឃើញព័ត៌មានចុះផ្សាយនេះភ្លាម នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដោយភ្លាមៗនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានដឹកនាំកម្លាំងចុះដល់ទីតាំងភ្លាមៗផងដែរ។ លុះពេលកម្លាំងទៅដល់បានពិនិត្យឃើញថា មិនមានការលេងជល់មាន់នោះទេ។
តាមការសាកសួរប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងខាងលើបានបញ្ជាក់ថា ម្តងម្កាលមានមនុស្សមួយក្រុមមកជួបជុំគ្នាលួចឆ្មក់លេងជល់មាន់នៅក្នុងដីទុកចោលមួយកន្លែងនេះ។ សមត្ថកិច្ចជំនាញក៏នៅតែបន្តតាមដាន ដើម្បីបង្ក្រាបក្រុមលួចលេងជល់មាន់នេះផងដែរ។
ទោះជាយ៉ាងណា ស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសារព័ត៌មានដែលចុះផ្សាយនេះ សូមសហការផ្តល់ព័ត៌មាន នៅពេលក្រុមនេះកំពុងតែលេងជល់មាន់ ដើម្បីសមត្ថកិច្ចជំនាញចុះទៅបង្ក្រាបឱ្យបានទាន់ពេលវេលាដែលអាចផ្តល់ព័ត៌មានទាន់ហេតុការណ៍ផ្សេងៗមកដល់សមត្ថកិច្ចតាមទូរសព្ទទាន់ហេតុការណ៍លេខ ០៦៩ ៥១៦ ៩៩៩។
អត្ថបទ៖ ច័ន្ទ វីរៈ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់