Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្តសៀមរាប បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង ពាក់​ម៉ា​សបាន​គ្រប់គ្នា និង​ចូលរួម​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា

បានផុស

នៅ

អាជ្ញាធរ​ខេត្តសៀមរាប បាន​ចុះ​ផ្ទាល់​ទៅ​បំផុសគំនិត​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង ចូលរួម​ការពារ​និងពាក់​ម៉ា​សឲ្យ​បាន​គ្រប់គ្នា ដើម្បី​ចូល​រួម​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក ពិន ប្រាកដ និង​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង​ក្រុមការងារ បាន​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ និង​ចែក​ម៉ាស ដោយ​នាំយក​ម៉ាស​ចំនួន ៩.០០០​ម៉ាស ចែក​ជូន​ដល់​អាជីវករ​នៅ​ក្នុង​ផ្សារ​លើ​ធំថ្មី និង​ផ្សារ​ចាស់ ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ដើម្បី​បំផុស​ចលនា​នៃ​ការពាក់​ម៉ាស ក្នុងការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​ចូលរួម​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដោយបាន​ណែនាំ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ពាក់​ម៉ាស​គ្រប់ៗ​គ្នា និង​លាងដៃ​ដោយ​សាប៊ូ អាកុល ជែ​ល ព្រមទាំង​ចៀសវាង​ការជួបជុំ ដែល​ស្របតាម​ការ​ជូន​ដំណឹង​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក៏​ដូច​សេចក្ដីជូនដំណឹង​ជា​បន្តបន្ទាប់​របស់​រដ្ឋ​បាល​ខេត្ត​សៀមរាប។

​គួររំលឹកថា កាល​ព្រឹក​មិញ​នេះ រដ្ឋបាល​ខេត្តសៀមរាប ក៏បាន​ធ្វើ​ការចែក​ម៉ាស ចំនួន​៣០​ម៉ឺន​ម៉ាស , ជែ​ល​លាងដៃ​ចំនួន ១៥០​កេស និង​មុង​ជ្រលក់​ថ្នាំ​ចំនួន ៣​ពាន់​មុង ជូន​ដល់​រដ្ឋបាល​ក្រុង​ស្រុក​ទាំង​១២ ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ និង​គោលដៅ​សំខាន់ៗ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន។

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៩ និង ថ្ងៃទី​៣០ ខែវិច្ឆិកា សម្រាប់​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ក្នុង​ខេត្តសៀមរាប ចំនួន​៣៦៦​នាក់ ដែល​បាន​យក​សំណាក​មក​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​១៩​នោះ ហើយ​លទ្ធផល គឺ​អវិជ្ជមាន​ទាំងអស់៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្ត​សៀមរាប​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម