ព័ត៌មានជាតិ
ចុះបង្ក្រាបភោជនីយដ្ឋានមួយកន្លែង ដែលមានលួចលាក់បង្ក្រប់បើកខារ៉ាអូខេ ឃាត់ខ្លួនមនុស្សជិត ៧០នាក់
ទីតាំងភោជនីយដ្ឋានមួយកន្លែង ដែលមានយីហោ DM ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៥ កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សាដេប៉ូទី៣ ខណ្ឌទួលគោក ត្រូវបានកម្លាំងអាជ្ញាធរចម្រុះរាជធានីភ្នំពេញ ធ្វើការចុះបង្ក្រាប ក្រោយរកឃើញថា ទីតាំងនេះមានលួចលាក់បង្កប់ខារ៉ាអូខេ និងបើកហាងផឹកស៊ីបង្កលក្ខណៈឲ្យមានការជួបជុំ បំពានបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាកម្លាំងផ្ទាល់ពី លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងមានការចូលរួមពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌទួល គោក និងកម្លាំងនគរបាលពាក់ព័ន្ធក្រោមឱវាទ ជាច្រើនទៀតផងដែរ។
អាជ្ញាធរឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន អំពីទីតាំងភោជនីយដ្ឋានខាងលើ មានលួចលាក់បង្ក្រប់ខារ៉ាអូខេ ដោយឲ្យភ្ញៀវចូលផឹកស៊ីច្រៀងលេងកម្សាន្តរួចមក ក៏កម្លាំងអាជ្ញាធរពាក់ព័ន្ធបានបើកការស្រាវជ្រាវ រហូតកំណត់បានថា ទីតាំងខាងលើពិតជាមានការលួចលាក់បើកខារ៉ាអូខេ និងបង្កលក្ខណៈសម្បត្តិឲ្យមានការជួបជុំ បំពានទៅនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញប្រាកដមែន ទើបកម្លាំងចម្រុះមានទាំងថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ បើកការចុះបង្ក្រាបតែម្តងទៅ។
ជាលទ្ធផលនៃការចុះបង្ក្រាបទីតាំង សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនអ្នកពាក់ព័ន្ធប្រុស-ស្រីសរុប ៦៧នាក់។ ក្នុងនោះដែរ ម្ចាស់ទីតាំងក៏ត្រូវឃាត់ខ្លួនផងដែរ ដោយបញ្ចូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ ឬបន្តនីតិវិធីច្បាប់ នៅពេលក្រោយ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតចំពោះតែភោជនីយដ្ឋាន អាហារដ្ឋាន ដែលធានាបាន នូវវិធានសុវត្តិភាពផ្នែកសុខាភិបាលជាពិសេស ការរក្សាបាននូវគម្លាតសុវត្តិបុគ្គល និងសង្គម អាចដំណើរការអាជីវកម្មជាប្រក្រតី និងអាចទទួលឲ្យភ្ញៀវ ចូលទទួលទានបានក្នុងបរិវេណទីតាំង។ ប៉ុន្តែចាំបាច់ត្រូវកំណត់ចំនួនអតិថិជនក្នុងបរិវេណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំង ដើម្បីរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្តិភាព បុគ្គលនិងសង្គម និងដើម្បីធានាឲ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយត្រូវចៀសវាងប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩៕
អត្ថបទ៖ លី ហេង






-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ