Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ ​នឹង​ប្រកាស​លទ្ធផល​ប្រឡង​ឌី​ប្លូ​ម ​នៅ​ថ្ងៃទី​៧​ធ្នូ​ខាងមុខនេះ

បានផុស

នៅ

ភ្នំពេញ ៖​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​ធ្វើ​ការប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឬ​ឌី​ប្លូ​ម​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៧ ​ខែធ្នូ ​ឆ្នាំ​២០២០​ខាងមុខនេះ​ បន្ទាប់ពី​ដំណើរការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ​ទទួល​បាន​ជោគជ័យ​រួចមក។

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០២​ធ្នូ​នេះ​ថា​ដំណើរការ​ការប្រឡង​ឌី​ប្លូ​មរយៈ​ពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ទូទាំងប្រទេស​ដោយ​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា មេ​ប្រយោគ បេក្ខជន​ប្រឡង និង​គ្រប់ភាគី​ពាក់ព័ន្ធ បាន​អនុវត្ត​បច្ចេកទេស នីតិវិធី​ប្រឡង និង​វិធានការ​សុវត្ថិភាព​សុខភាព​ខ្ជាប់ខ្ជួន់​និង​មិនមាន​ហេតុការណ៍ ឬ​ប្រធាន​ស័​ក្ត​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។

លោក រស់ សុ​វាចា បាន​បន្តថា​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៤​ធ្នូ​ជា​ដំណើរការ​កំណែរ​និង​ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៧​ធ្នូ​ជា​ដំណើរការ​ស្រង់​ពិន្ទុ បូក​ពិន្ទុ បូក​ពិន្ទុ​និង​គូស​ជាប់​ធ្លាក់​និង​ប្រកាស​លទ្ធផល​ប្រឡង​។

បើ​តាម​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ សម្រាប់​ការ​ប្រឡង​ឌី​ប្លូ​ម​មាន​១១​មុខវិជ្ជា​រួមមាន​តែងសេចក្ដី .​គីមីវិទ្យា .​ផែនដី​និង​បរិស្ថានវិទ្យា ប្រឡង​ពេលព្រឹក​និង​រូបវិទ្យា .​ភូមិវិទ្យា​និង សីលធម៌​-​ពលរដ្ឋ គណិតវិទ្យា ការ​សរសេរ​តាម​អាន​ប្រឡង ជីវវិទ្យា ប្រវត្តិវិទ្យា និង ភាសាបរទេស។

ចំពោះ​របប​ពិន្ទុ​ដែល​បេក្ខជន​ទទួល​បានជា​អតិបរមា​មាន​ចំនួន​៤៤៥​ពិន្ទុ​និង​របប​ពិន្ទុ​ប្រចាំឆ្នាំ​១០០​ពិន្ទុសរុប​ពិន្ទុ​ទាំងអស់​៥៤៥​ពិន្ទុ​។ ​ប៉ុន្តែ​ដោយសារ​ភាសាបរទេស​ជា​វិញ្ញាសា​ស្ម័គ្រ​។​ដូចនេះ​ពិន្ទុ​ប្រលង​ជាប់​គឺ​៥៤៥​ដក​២៥​រួច​ចែក​នឹង​២​ស្មើនឹង​២៦០​ពិន្ទុ​សម្រាប់​បេក្ខជន​ចំណេះ​ទូទៅ​និង​បំពេញ​វិជ្ជា។ ​ចំពោះ​បេក្ខជនស្វ័យរិន​ពិន្ទុ​ជាប់​៤៤៥​ដក​២៥​ចែក​នឹង​២​ស្មើនឹង​២១០​ពិន្ទុ​។

គួរ​បញ្ជាក់​ថា ​ប្រឡង​ឌី​ប្លូ​ម​នៅ​ឆ្នាំនេះ​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​៣០ ​ខែវិច្ឆិកា ​ឆ្នាំ​២០២០​ ដោយមាន​បេក្ខជន​សរុប​ចំនួន​១៥៨៧១៧​នាក់ ​ស្រី​៨៥១៣១​នាក់​ និង ​មាន​មណ្ឌល​ប្រឡង​ចំនួន​១៧២៩​ចែក​ជា​៧១៤១​បន្ទប់​៕
ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

នៅ​តែល្អ! Neymar ស៊ុតហ្វ្រីឃីគយ៉ាងអស្ចារ្យ ជួយឱ្យ Santos ឈ្នះ Bragantino (វីដេអូ)

រដ្ឋមន្រ្តីបរិស្ថាន
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថាន ប្រាប់ឲ្យកែច្នៃដុំពេជ្រ «ភាពស្អាត បៃតង» មកជាការវិនិយោគទាក់ទាញទេសចរ សម្រាប់អភិវឌ្ឍដោយចីរភាព

ព័ត៌មានជាតិ២ ម៉ោង មុន

សិស្សានុសិស្ស បន្តទទួលបានចំណេះដឹងកាន់តែច្រើនពីផលប៉ះពាល់គ្រឿងញៀន តាមរយៈការចុះផ្សព្វផ្សាយរបស់អាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ជំងឺមហារីកមានការកើនឡើង ៨៧,៤២% ក្នុងនោះស្លាប់ ១២៧នាក់

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

សន្តិសុខសង្គម២០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម