ព័ត៌មានជាតិ
លោក ម៉ៅ ធនិន ជួបសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់
លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញ សំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន ៧៤ខ្នងផ្ទះ នៅស្រុកបន្ទាយមាស។
ពិធីនេះប្រព្រឹត្តទៅ ក្នុងបរិវេណវត្តពោធិ៍ធំភ្នំល្ងៀង ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោក-លោកស្រី សមាជិក-សមាជិកា គណៈកម្មាធិការសារខា មន្ត្រីសាលាស្រុក អជ្ញាធរភូមិ ឃុំ ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត ក្រុមប្រតិបត្តិសារខា និងប្រជាពលរដ្ឋជាច្រើនទៀត។
អំណោយផ្ដល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម, មីចំនួន ១កេស, ត្រីខកំប៉ុងចំនួន ១យួរ, ទឹកត្រី ១យួរ, ម៉ាស់ក្រណាត់ចំនួន ១០ម៉ាស់, ថវិកាចំនួន ២០ម៉ឺនរៀល និងតង់ចំនួន ១ សម្រាប់អ្នកប៉ះពាល់លំនៅឋានធ្ងន់ធ្ងរ, ថវិកាចំនួន ១០ម៉ឺនរៀល, និងថវិកាចំនួន ៥ម៉ឺនរៀល សម្រាប់អ្នករងផលប៉ះពាល់បន្តិចបន្តួច៕
អត្ថបទ៖ សេង ណារិទ្ធ





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?