Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ឯក​ជន​មួយ​លួច​ត​បណ្តាញ​ខ្សែ​កាប​អុបទិកប្រវែង​១៦គីឡូម៉ែត្រ ត្រូវ​សមត្ថកិច្ចចុះបង្រ្កាប

បានផុស

នៅ

និយ័តករ​ទូរគមនាគមន៍​កម្ពុជា(​ន.ទ.ក.)​សហការ​ជាមួយ​អគ្គាធិការដ្ឋាន​នៃ​ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ចុះ​បង្រ្កាប​ការ​លួច​ស្ថាបនាបណ្តាញកាបអុបទិករបស់​ក្រុមហ៊ុន​មួយ​ដែល​តួលេខ​បឋម​មាន​ប្រវែង​ប្រមាណ​១៦គីឡូម៉ែត្រ ​ដែល​ស្ថិត​នៅ​ទីតាំង​៣ផ្សេង​គ្នា​ៗ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្ដីប្រកាសព័តិមានរបស់និយ័តករទូរគមនាគ មន៍កម្ពុជា​ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១​តុលា​បាន​ឱ្យ​ដឹង​ថា​ ទីតាំង​៣​ផ្សេង​ៗ​គ្នា​ទាំង​នោះ​រួម​មាន ​(១)នៅ ភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (២) ភូមិត្រពាំងលៀន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និង (៣) ភូមិត្រាំខ្នារឃុំជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ហើយជាលទ្ធផលគឺបានរឹបអូសរាល់វត្ថុតាងយកមករក្សាទុក ដើម្បីចាត់ការបន្តនាម នីតិវិធីច្បាប់និងឈានទៅដល់ការឃាត់ខ្លួនបុគ្គលពាក់ព័ន្ធមួយចំនួននិងប្រឆាំងក្រុមហ៊ុនផងដែរ។

ទន្ទឹមនឹងការបង្ក្រាបនេះន.ទ.ក.នឹងបន្តចុះត្រួតពិនិត្យរាល់ការស្ថាបនាបណ្តាញខ្សែកាបអុបទិកនានានៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត ដើម្បីជាធាថាការស្ថាបនាទាំងនោះ ប្រព្រឹត្តិទៅប្រកបដោយ អនុលោមភាព​គតិយុត្ត​និង​បច្ចេកទេស។

តាមសេចក្ដីប្រកាសព័តិមានដដែលបានបន្តទៀតថា «ជានិច្ចកាល ន.ទ.ក. តែង​តែ​ជូន​ដំណឹង​និង​ណែ​នាំ​ដល់​ប្រតិបត្តិករ​ទូរគមនាគមន៍ទាំងអស់ ​យក​ចិត្ត ​ទុក​ដាក់​ក្នុង​ការ​អនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន​។​ ក៏​ប៉ុន្តែ​ប្រតិបត្តិករ​ទូរគមនាគមន៍​មួយ​ចំនួន នៅតែបន្តបំពា នច្បាប់យ៉ាង គឃ្លើន។ជាក់ស្ដែងករណីក្រុមហ៊ុននេះ ដែលត្រូវ​បាន​បង្ក្រាប​នៅ​ថ្ងៃ​នេះ​ជា​ដើម»។

ន.ទ.ក.  សូមអំពាវនាវសាជាថ្មីដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ គោរពច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ ព្រម​ទាំង​ពិនិ​ត្យ​លក្ខខណ្ឌ ដែលមានចែងក្នុងអាជ្ញាបណ្ណ ឱ្យបានត្រឹមត្រូវមុននឹងធ្វើសកម្មភាពណាមួយ ហើយ​ក្នុង​ករណី ​មាន​ភាព​ស្រពេចស្រពិល អាច​ស្នើ​សុំ​ការ​ណែ​នាំ​ពី ន.ទ.ក. បាន​គ្រប់​ពេល​ ក្នុងន័យ​រួម​គ្នា​លើក​កម្ពស់​ការ​ធ្វើ​ធុរៈកិច្ច ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ និង​អនុវត្ត​ទៅ​តាម​លក្ខខណ្ឌអាជ្ញាបណ្ណ ដែល​ក្រុមហ៊ុន​ទទួលបាន ចៀស​វាង​ការ​បំពាន​ទៅ​ដល់​អាជ្ញាបណ្ណរបស់ប្រតិបត្តិករដ៏ទៃទៀតនិងធានាបាន​ថា​ ប្រព័ន្ធទូរគមនាគមន៍ មាន​ដំណើរ​ការ​ល្អ​ប្រសើរ​ដើម្បី ​បម្រើ​សេចក្តី​ត្រូវ​ការ​ជូន​ដល់​សាធារណជន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៩ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

Sokha Hotels

ព័ត៌មានពេញនិយម