Connect with us

ព័ត៌មានជាតិ

ក្រុម​រត់​ពន្ធ​ម៉ូតូ​ឆ្លង​ដែន​ចូល​មក​កម្ពុជា បាន​ផ្ដួល​ម៉ូតូ​ចោល​ ពេល​ប្រទះ​ឃើញ​សមត្ថកិច្ច​

បានផុស

នៅ

ក្រុម​យុវជន​មួយ​ក្រុម ​ដែល​កំពុង​រត់​ពន្ធ​ម៉ូតូ​ឆ្លង​ដែន​មក​កម្ពុជា ​បាន​គេច​ខ្លួន​យក​តែ​ព្រះ​អាយុ ​ដោយ​បាន​នាំ​គ្នា​ផ្តួល​ម៉ូតូ​ចោល​ក្បែរ​ព្រំដែន ខណៈ​ដែល​ក្រុម​យោធា​ការពារ​ព្រំ​ដែន​ថៃ ​ដេញ​ប្រមាញ់។ ករណី​រត់​ពន្ធ​ម៉ូតូ​ឆ្លង​ដែន​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​រឹប​អូស​បាន​​ម៉ូតូ​ចំនួន​៦​គ្រឿង ​នៅ​ចំណុច​ភូមិ​ទ័ព​សៀម ឃុំ​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ២០២១ នេះ។​ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​គោលការណ៍​របស់​ថ្នាក់​ដឹក​នាំ​មន្ត្រី​យោធា​បាន​កំណត់​អោយ​មាន​ការ​រឹត​បន្តឹង​នៅ​តាម​ព្រំ​ដែន​អំពី​បញ្ហា​ការ​រត់​ពន្ធ ​និង​បទល្មើសឆ្លងដែនខុស​ច្បាប់​គ្រប់​ប្រភេទ  នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ  ក្នុង​កំឡុង​ពេល​ស្ថានភាព ការ​រីក​រាលដាលនៃជំងឺកូវីដ -១៩ ។ 

នៅ​ពេល​នោះ​ដែរ​សមត្ថកិច្ច​ថៃ​បាន​ដាក់​កម្លាំង​ត្រួត​ពិនិត្យ​នៅ​ចំណុច​ភូមិទ័ពសៀម ឃុំ​តាប្រាយ៉ា ស្រុក​តាប្រាយ៉ា​ ​ខេត្ត​ស្រះ​កែវ ​ចម្ងាយ​ប្រហែល ​៦០០ ម៉ែត្រ​ពី​ផ្លូវ​ស៊ីភេន​ បាន​ឃើញ​ក្រុម​យុវវ័យ​មួយ​ក្រុម​កំពុង​បើកបរ​ម៉ូតូ ៦ គ្រឿងក្នុងល្បឿនលឿននៅពេលឃើញសមត្ថកិច្ច ក្រុម​យុវជន​ទាំង​នោះ​បាន​ទុក​ម៉ូតូ​ចោល​ហើយ​រត់​គេច​ខ្លួនបាត់ ដោយ​សារ​វា​ជា​តំបន់​កសិកម្ម​ និង​ព្រៃ​ក្រាស់​យុវជន​ទាំង​អស់​អាច​រត់​គេច​ខ្លួនបាត់ស្រមោល។   

មន្រ្តីជំនាញបាននាំយកម៉ូតូទាំង ៦ គ្រឿង​ទៅ​ធ្វើ​ការ​ត្រួត​ពិនិត្យ​និង​ធ្វើ​កំណត់​ហេតុ​ដក​ហូត​រក្សាទុក​នៅ​អធិការដ្ឋាន​តាប្រាយ៉ា ខេត្ត​ស្រះកែវ​ ដើម្បី​ស្រាវ​ជ្រាវ​ជា​ក្រោយ​ព្រោះ​ម៉ូតូឌ្រីម​ទាំង​អស់​នេះ​មាន​ពាក់​ស្លាកលេខ​ថៃ​គ្រប់គ្រឿង ៕

អត្ថបទ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ១ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម