Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​បើកទ្វារ​រថយន្ត​លួច​កាបូប​លុយរាប់​ពាន់​ដុល្លារ​

បានផុស

នៅ

ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ផ្សារកណ្ដាល១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ក្នុង​សកម្មភាព​បើ​ក​ទ្វាររថយន្តលួច​យកកាបូបយកប្រាក់​រាប់ពាន់​ដុល្លារ​ និង​ក្រវិល​ពេជ្រ​១​គូរ​ផង​។​

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ត្រូវ​និង​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១​នៅ​ចំណុចលើ​ផ្លូវភូមិសាមគ្គី សង្កាត់ឬ​ស្សី​កែវ ខណ្ឌឬ​ស្សី​កែវ រា​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ​ឈ្មោះ ណា ណាត់ ភេទ​ប្រុស អាយុ១៩​ឆ្នាំ ជនជាតិខ្មែរ ​មុខរបរ​និង​ទីលំនៅ​ពុំ​ពិតប្រាកដ​។​ចំណែក​ជនរងគ្រោះឈ្មោះ អាំ វាសនា ភេទ​ស្រី អាយុ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះ លេខ១០ ផ្លូវលេខ៣​ក្នុងបុរីពិភពថ្មីទួលសង្កែ សង្កាត់ទួលសង្កែទី​១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត​សមត្ថកិច្ច​បន្ត​ថា​ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេ​វេលា​ម៉ោង​១៨​និង​៤៥​នាទី ជនរងគ្រោះបាន ជិះរថយន្ដជាមួយ​ម្តាយមកឈប់​នៅមុខផ្ទះលេខ២៥១ ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ភូមិ៥​សង្កាត់ផ្សារកណ្ដាលទី១​ ខណ្ឌ ដូនពេញ ដោយអោយម្តាយរង់ចាំនៅក្នុងរថយន្ត ហើយទុកកាបូបស្ពាយពីក្រោយនៅក្នុងរថយន្ត ហើយជន រងគ្រោះបានចុះទៅ​ទិញការ៉េមនៅក្បែរកន្លែងកើ​តហេតុ ស្រាប់តែ​ខណៈ​នោះ​ក៏មានជនសង្ស័យជិះកង់ម្នាក់ ឯងបាន​ធ្វើសកម្មភាពបើ​កទ្វាររថយន្តខាងឆ្វេងលួច​យកកាបូបស្ពាយនោះ​ហើយជិះកង់រត់​បាត់​តែម្តង។ ក្រោយមកជនរងគ្រោះបានមក​ដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារកណ្តាលទី១​ ខណ្ឌ​ដូនពេញ​។​

សមត្ថកិច្ច​ បញ្ជាក់ថា​ ប​ន្ទា​ប់ពីទទួលបានពាក្យបណ្ដឹងកម្លាំងជំនាញអធិការដ្ឋា​ន ប៉ុស្តិ៍ បាន​ធ្វើ​ការស្រាវជ្រាវ ហើយបានសហការជាមួយកម្លាំងប៉ុស្តិ៍ឬ​ស្សី​កែវ នៃអធិការដ្ឋា​ននគរបាលខណ្ឌឬ​ស្សី​កែវ ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យបាននៅ​ចំណុចលើផ្លូវក្នុងភូមិសាមគ្គី សង្កាត់ឬ​ស្សី​កែវ ខណ្ឌឬ​ស្សី​កែវ នាំខ្លួន​មកកាន់ ស្នាក់ការប៉ុស្តិ៍ផ្សារកណ្តាលទី១​ដើ​ម្បីធ្វើការសាកសួរ ។​

បើ​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាពថា ​ខ្លួនពិតជា​បានធ្វើសកម្មភាពលួចយកកាបូបស្ពាយនោះ ពិតប្រាកដ​មែន ។​

សមត្ថកិច្ចបានបញ្ជាក់ថាសម្ភារៈដែលបាត់បង់មាន លុយខ្មែរចំនួន១០០០ ០០០រៀល លុយដុល្លារចំនួន ១០០០$ ក្រវិលពេជ្រ ចំនួន០១គូ ចិញ្ចៀនពេជ្រ ចំនួន០១​វង់។​

ជនសង្ស័យ កំពុងរង់ចាំ​លោកគ្រូពេទ្យមក​យកសំណាក រង់ចាំលទ្ធផលដើ​ម្បីកសាងនិតិ​វិធីបញ្ជូនទៅ អធិការដ្ឋាន​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម